Dimitar Berbatov អតីតកីឡាករនៅ Man Utd ដែលធ្លាប់ជាមិត្តរួមក្រុម និងជាគូប្រជែងលើទីលានប្រកួតជាមួយ Cristiano Ronaldo បានទម្លាយថា មានតែ CR7 ម្នាក់គត់ ដែលជាកីឡាករលោកចង់ដោះដូរអាវជាមួយ។
Berbatov គឺជាខ្សែប្រយុទ្ធដ៏ប៉ិនប្រសព្វមួយរូប ធ្លាប់បានឆ្លងកាត់ការតតាំងកីឡាករឆ្នើមជាច្រើនរាប់មិនអស់ ស្របពេលដែលលោកធ្លាប់បម្រើអាជីពនៅក្លឹប Bayer Leverkusen, Tottenham, Man Utd និង Monaco។
Berbatov បានប្រាប់ MUTV ថា៖ “កីឡាករ [ដែលខ្ញុំពេញចិត្តបំផុត] នាពេលបច្ចុប្បន្ននេះ គឺ Cristiano Ronaldo ដោយគេពិតជាអស្ចារ្យ ដូចមនុស្សមកពីភពក្រៅអ៊ីចឹង”។
លោកបន្ថែមថា៖ “ខ្ញុំដើមឡើយមិនមែនជាប្រភេទមនុស្សចង់ដោះដូរអាវជាមួយកីឡាករដទៃក្រោយចប់ការប្រកួតទេ ប៉ុន្តែមានតែអាវរបស់កីឡាករម្នាក់គត់ដែលខ្ញុំចង់បាន ហើយនោះគឺជារូបគេ”។
“ខ្ញុំចាំបានថាពេលខ្ញុំនៅ Bayer Leverkusen ដែលយើងលេងតតាំង Real Madrid នៅ Bernabeu កាលនោះខ្ញុំចង់បានអាវរបស់ Ronaldo តែខ្ញុំមានភាពអឹមអៀមពេក ក៏ប្រាប់ឲ្យមិត្តរួមក្រុមទៅសុំជំនួស ព្រោះមិនដឹងនិយាយបែបម៉េចទៅគេ តែចុងក្រោយគេក៏បានឲ្យអាវមកខ្ញុំដែរ”៕
ប្រភព៖ Metro