[ផ្លូវការ] ក្លឹប Barcelona (នារី) ​លើក​ពាន​លីគ​ស្វ័យប្រវត្តិ ក្រោយ​ប្រកាស​រំសាយ​រដូវ​កាល

ការ​ប្រកួត​បាល់ទាត់​នារី នៅ​លីគ​អេស្ប៉ាញ​ត្រូវ​បាន​ប្រកាស​រំសាយ​ចោល ក្រោយ​ជាប់គាំង​ត្រឹម​ប្រកួត​ជុំ​ទី ២១ ដោយសារ​វិបត្តិ COVID-19។

នៅ​ជុំ​ទី ២១ Barcelona បាន​នាំ​មុខ​លើ At Madrid ចំនួន ៩ ពិន្ទុ ដោយ​ប្រកួត​សេសសល់​នៅ​ចំនួន ៩ ជុំ​បន្ថែម​ទៀត។ ប៉ុន្តែ​តាម​ការ​សម្រេច​របស់​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​នា​ពេល​នេះ គឺ​រដូវ​កាល​សេសសល់​ត្រូវ​រំសាយ​ចោល​ហើយ តែ​ក្លឹប​លេខ ១&២ មាន​កៅអី​លេង UCL រដូវ​កាល​ក្រោយ​ដដែល។

ហេតុ​នេះ​ហើយ ក៏​នាំ​ផល​ចំណេញ​ស្វ័យប្រវត្តិ​ដល់​អ្នក​មាន​បុណ្យ​ឲ្យ​លើក​ពាន​នា​រដូវ​កាល ២០១៩/២០។ សម្រាប់​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​និង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពាន Copa de la Reina ត្រូវ​លើក​ទៅ​លេង​នៅ​រដូវ​កាល​ក្រោយ៕

ប្រភព៖ AF

  • [ផ្លូវការ] ក្លឹប Barcelona (នារី) ​លើក​ពាន​លីគ​ស្វ័យប្រវត្តិ ក្រោយ​ប្រកាស​រំសាយ​រដូវ​កាល