តាមរបាយការណ៍ពី Sport បានចុះផ្សាយ ក្លឹបអ្នកមានបុណ្យ Barcelona បានព្រមព្រៀងជាមួយក្លឹបអ៊ីតាលី Inter Milan លើការចរចានាំយក Lautaro Martinez មក Camp Nou នារដូវកាលក្រោយហើយ។
ដំបូងឡើយក្នុងកិច្ចចរចាគឺ Inter ទាមទារតម្លៃខ្លួន Martinez ប្រមាណ ៩០ លានអឺរ៉ូ ប៉ុន្តែដំណឹងចុងក្រោយនេះគឺអ្នកមានបុណ្យបានផ្តល់ជូនត្រឹម ៦០ លានអឺរ៉ូ ប៉ុន្តែបូកបន្ថែមកីឡាករ ២ រូបជាថ្នូរ ហើយ Inter ក៏ព្រមព្រៀងសំណើនេះហើយដែរ។
ក្នុងការដាក់កីឡាករជាថ្នូរនោះ មិនមានការបញ្ជាក់ច្បាស់ការណាមួយឡើយ ប៉ុន្តែអាចជាចំណោមកីឡាករដែលមានចចាមអារ៉ាមចាកចេញដូចជា Junior Firpo, Samuel Umtiti, Ivan Rakitic, Arturo Vidal ជាដើម។
បញ្ជាក់ថា Martinez ជានិច្ចកាលបានជាប់ជម្រើសដំបូងនៅ Inter ដោយសរុបក្រោយផ្លាស់ចេញពី Racing Club នៅឆ្នាំ ២០១៨ មាន ៦៦ ប្រកួតរកបាន ២៥ គ្រាប់ ខណៈនៅអាហ្សង់ទីនដែលលេងជាមួយ Messi ក៏ធ្វើបានល្អដោយរកបាន ៩ គ្រាប់ក្នុងការបង្ហាញខ្លួន ១៧ ប្រកួត៕
ប្រភព៖ SoccerLaduma