ឆ្លើយតបនឹងចចាមអារ៉ាមដែលថា Liverpool ចង់បាន Kylian Mbappe និង Jadon Sancho មកកាន់ទឹកដី Anfield អ្នកចាត់ការលោក Jurgen Klopp បានបដិសេធ ហើយឆ្លើយចំៗថាក្លឹបមិនទាន់ត្រូវការអ្នកទាំងពីរនោះឡើយ ព្រោះមានកីឡាករកម្រិតកំពូលរួចទៅហើយ។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បានមកដឹកនាំហង្សនៅឆ្នាំ ២០១៥ ដោយក្នុងរយៈពេលជាង ៥ ឆ្នាំមកនេះ លោកបានហែលកាត់ការលំបាកនិងជោគជ័យជាហូរហែ។ ក្នុងនោះលោកក៏បាននាំយកកីឡាករកំពូលៗជាច្រើនរូបមកចូលក្លឹបផងដែរ។
ប្រាប់ beIN Sports លោក Klopp និយាយ៖ “ប្រសិនថ្ងៃអនាគតយើងអាចយកមួយរវាងពួកគេទាំងពីរ [Mbappe/Sancho] នោះយើងនឹងបានឃើញ តែយើងនឹងធ្វើឲ្យបានល្អនាស្ថានភាពដែលយើងមានក្នុងពេលនេះសិន”។
លោកបន្ថែម៖ “ទាំង Sadio Mane និង Mo Salah គឺពួកគេនៅមានអាយុក្មេងគ្រប់គ្រាន់ហើយ ដើម្បីជួយក្រុមនាប៉ុន្មានឆ្នាំបន្ទាប់ទៀត បែបនេះខ្ញុំរីករាយជាមួយកីឡាករដែលខ្ញុំមានរួចទៅហើយ ដោយមិនធ្លាប់គិតចង់បានអ្នកផ្សេងមកបន្ថែមទៀតឡើយ”៕
ប្រភព៖ SoccerLaduma