អតីតកីឡាករជើងចាស់លោក Dimitar Berbatov នៅឆ្នាំ ២០០៨ បានចាកចេញពីក្លឹប Tottenham Hotspur ផ្លាស់មកទ្រនំ Manchester United ហើយបានចារឈ្មោះជាខ្សែប្រយុទ្ធដ៏គួរឲ្យចងចាំមួយរូបសម្រាប់ទឹកដី Old Trafford។
នៅការផ្ទេរចេញតម្លៃខ្លួន ៣០ លានផោនកាលនោះ លោក Berbatov បានទម្លាយថាមានក្លឹបគូប្រជែង Manchester City ក៏កាត់មុខ ManU ចង់បានរូបលោកដែរ ប៉ុន្តែលោកមិនព្រមទៅ។
ប្រាប់ MUTV កីឡាករសញ្ជាតិប៊ុលហ្គារីនិយាយ៖ “ក្នុងចិត្តរបស់ខ្ញុំ មិនធ្លាប់គិតថានឹងផ្លាស់ទៅ [City] នោះទេ ព្រោះពេលនោះខ្ញុំគិតពីការឈានទៅដល់កម្រិតកំពូល ហើយឆ្នាំហ្នឹងក៏ជាឆ្នាំជោគជ័យរបស់ Man Utd ដែរ”។
លោកបន្ថែម៖ “គ្រាន់តែឃើញអាវ ឃើញកីឡាករ ឃើញប្រវត្តិសាស្រ្តក្លឹបគឺខ្ញុំលង់ស្រលាញ់មួយរំពេចលើ ManU បាត់ទៅហើយ ដោយភ្នាក់ងាររបស់ខ្ញុំគេថាមាន Man City ចាប់អារម្មណ៍ខ្ញុំដែរ តែខ្ញុំប្រាប់ឲ្យគាត់គិតតែមួយផ្លូវជាមួយ Man Utd បានហើយ”៕ ប្រភព៖ AF