រឿងធំបំផុត​ក្នុង​បាល់​ទាត់​ស្រុក​ខ្មែរ! FFC សម្រេច​ពិន័យអតីតមន្រ្តី និងមន្រ្តី​សហព័ន្ធ៤​រូបពី​បទប្រព្រឹត្តិអំពើពុករលួយ

យោងតាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាមុននេះបន្តិចបានចាត់វិធានការចំពោះ អតីត និងមន្ត្រីសហព័ន្ធបាល់ទាត់កម្ពុជា ចំនួន៤រូបដែលបានប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរ ផ្ទុយនឹងក្រមសីលធម៌ និងវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

បុគ្គលទាំង ៤នាក់រួមមាន លោក ម៉ៃ តុលា លោក ឆាំង ពិសិដ្ឋ លោក ទុយ វិច្ឆិកា និងលោក គល់ សុភារម្យ ។ ចំពោះ​លោក ម៉ៃ តុលា​ត្រូវ​បញ្ជូនសំណុំរឿង​ប្រព្រឹត្តិអំពើរពុករលួយ​ទៅ​កាន់​តុលាការ មាន​សមត្ថកិច្ច​ដើម្បី ចាត់​វិធានការតាម​ផ្លូវ​ច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា។

ខាងក្រោមជាសេចក្តីប្រកាសទាំងស្រុងរបស់សហព័ន្ធបាល់ទាត់កម្ពុជាៈ 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT