អតីត​កីឡាករ​ PSG ​ប្រាប់​ហេតុផល Ronaldinho ​ល្អ​ជាង Messi ​

Martin Cardetti ​អតីត​កីឡាករ PSG ​បាន​បញ្ជាក់​ថា​លោក​ជ្រើសរើស​យក Ronaldinho ​ល្អ​ជាង Lionel Messi ​ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​នៅ​លើ​លោក​នេះ​។

​ Cardetti ​ដែល​ធ្លាប់​លេង​ជាមួយ​កីឡាករ​ប្រេស៊ីល​បាន​១​រដូវ​កាល​នៅ​ក្រុម PSG ​បាន​ប្រាប់​ហេតុផល​ដែល​លោក​យក Ronaldinho ​ថា​៖ “គាត់​ជា​កីឡាករ​ខុស​ពី​កីឡាករ​ដទៃ​ទៀត ​គាត់​ដូចជា​ហាត់​រៀន​ពី​ព្រះ​ជា​ម្ចាស់​អីចឹង។ ​គាត់​តែងតែ​រីករាយ ​ជាមួយ​បាល់​ទាត់ គាត់​អាច​ធ្វើ​បាន​គ្រប់​យ៉ាង ​និង​ពិត​ជា​មាន​បច្ចេកទេស​កម្រ​រក​បាន​។ គាត់​ជា​កីឡាករ​ដែល​ខុស​ពី​កីឡាករ​ដទៃ​ទៀត​ខ្លាំង​មែនទែន”។

​រំលឹក​ថា Ronaldinho ​ជា​វីរបុរស​បាល់ទាត់​របស់​ប្រេស៊ីល។ ​រូបគេ​បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន ​ទាំង​នៅ​ក្លឹប​អាជីព និង​ជម្រើស​ជាតិ​ប្រេស៊ីល។ បុរស​វ័យ​៤០​ឆ្នាំ​នេះ ​ក្រៅ​ពី​បាល់ទាត់​ដែល​ល្បី​ឈ្មោះ​ហើយ ​លោក​ក៏​មាន​បញ្ហា​ខាង​ក្រៅ​ច្រើន​ផង​ដែរ។ ​ជាក់​ស្ដែង ទើប​តែ​ចេញ​ពី​គុក​នៅ​ប្រទេស​ប៉ារ៉ាហ្គាយ​ប៉ុណ្ណោះ ដោយសារ​តែ​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​ចូល​ប្រទេស​នេះ៕ប្រភព Marca

  • អតីត​កីឡាករ​ PSG ​ប្រាប់​ហេតុផល Ronaldinho ​ល្អ​ជាង Messi ​