Courtois៖ Barcelona ​មិន​គួរ​ក្លាយ​ជា​ជើង​ឯក La Liga ​ទេ ​ក្រុម Real Madrid ​ល្អ​ជាង​

​អ្នក​ចាំទី Courtois ​បាន​និយាយ​ថា​ក្រុម Barcelona ​មិន​គួរ​ទទួល​បាន​ជើង​ឯក La Liga ​ទេ ​ព្រោះ​ក្រុម Real Madrid ​នៅ​ឆ្នាំ​នេះ​ធ្វើ​បាន​ល្អ​ជាង​។

​ការ​ប្រកួត La Liga ​មិន​ទាន់​កំណត់​ថ្ងៃ​អាច​ចូល​លេង​វិញ​បាន​នោះ​ទេ ​ខណៈ​ដែល​ក្លឹប​ទាំង​អស់​ចាប់​ផ្ដើម​ធ្វើ​តេស្ដ​កីឡាករ​របស់​ខ្លួន​ហើយ ​ដើម្បី​ត្រៀម​ខ្លួន​ចូល​ប្រកួត​វិញ។ ​ផ្ទុយ​ទៅ​វិញ ​ប្រសិន​បើ​មិន​អាច​បើក​ដំណើរ​ការ​លីគ​វិញ​ទេ ​នោះ​តាម​ច្បាប់​គឺ​ក្រុម​ដែល​ឈរ​នៅ​លេខ​១​កំពូល​តារាង​បច្ចុប្បន្ន​នឹង​ក្លាយ​ជា​ជើង​ឯក​តែ​ម្ដង។ ​ក្រុម​លេខ​១ ​ពេល​នេះ គឺ Barcelona ​ដែល​នាំ​មុខ Real Madrid ​២​ពិន្ទុ។

ជាមួយ​គ្នា​នេះ​ដែរ ប្រសិន​បើ​ឱ្យ​ពាន​ទៅ Barcelona ​មែន ​នោះ​អ្នក​ចាំទី Courtois ​គិត​ថា​មិន​យុត្តិធម៌​នោះ​ទេ។ ​អតីត​កីឡាករ AT Madrid ​រូប​នេះ ​យល់​ឃើញ​ថា​ក្រុម Real Madrid ​ទើប​សក្ដិសម​ជាង ព្រោះ​ឆ្នាំ​នេះ ​ក្រុម​អធិរាជ​​ស ​បាន​យក​ឈ្នះ​លើ​ក្រុម​អ្នក​មាន​បុណ្យ​១​ប្រកួត និង​ស្មើ​១​ប្រកួត។ ​ក្រុម Real Madrid ​ធ្វើ​បាន​ល្អ​ជាង Barca ​រដូវ​កាល​នេះ៕ប្រភព Goal

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT