Man Utd ​និង Chelsea ​ចង់​បាន Timo Werner ​ដែរ​ហើយ​

​ក្រុម​បិសាច​ក្រហម Manchester United ​និង Chelsea ​បាន​ទាក់ទង​ទៅ​ភ្នាក់ងារ​ទី​ផ្សារ​របស់ Timo Werner ​ដែរ​ហើយ ក្រោយ​ពី​ឃើញ​ក្រុម Liverpool ​តាម​ទិញ​មួយ​រយៈ​មក​នេះ។

​ភ្នាក់ងារ​របស់​ខ្សែ​ប្រយុទ្ធ​ខាង​លើ​នេះ បាន​បញ្ជាក់​ថា​មាន​ក្រុម​២​នៅ​អង់គ្លេស​ក៏​បាន​ចូល​សួរ​នាំ Werner ​ដែរ គឺ Man Utd ​និង Chelsea ​។ ​ពួកគេ​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​ក្រុម​ RB Leipzig ​នេះ ​ក្រោយ​ពី​ឃើញ​សមត្ថភាព​លេង​របស់​គេ​តាំង​ពី​រដូវ​កាល​មុន​មក។ ​តែ​សម្រាប់​តម្លៃ​ខ្លួន​៥២​លាន​ផោន គឺ​ជា​ឧបសគ្គ​ធំ​សម្រាប់​ការ​ផ្ទេរ។

​មួយ​វិញ​ទៀត ​ក្រុម RB Leipzig ​ក៏​ដូចជា​ជាប់​មាត់​ជាប់​ក​ជាមួយ​ក្រុម Liverpool ​ផង​ដែរ។ ​ក្លឹប​នៅ​អាល្លឺម៉ង់​នេះ ​នៅ​រង់ចាំ​ការ​សម្រេច​ចិត្ត​របស់​ក្រុម​ហង្ស​ក្រហម​សិន ថា​ពួកគេ​អាច​នឹង​ចំណាយ​ប្រាក់​ជាង​៥០​លាន​ផោន​ដើម្បី​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ដែល​ខ្លួន​តាម​ចែចូវ​តាំង​ពី​រដូវ​កាល​មុន​មក​ឬ​ទេ៕ប្រភព Dailymail

  • Man Utd ​និង Chelsea ​ចង់​បាន Timo Werner ​ដែរ​ហើយ​