Salomon Kalou ធ្វើ​ខុស ៣ ចំណុច​ធំៗ​នេះ ទើប​ត្រូវ​ក្លឹប Hertha Berlin ព្យួរ​ឈ្មោះ​ចោល

ថ្មីៗ​នេះ​អតីត​ខ្សែ​ប្រយុទ្ធ​នៅ​តោ​ខៀវ​គឺ​ Salomon Kalou ដែល​ជា​កីឡាករ​លេង​ឲ្យ​ក្លឹប Hertha Berlin ​លីគ​អាល្លឺម៉ង់ ត្រូវ​បាន​ក្លឹប​ប្រកាស​ព្យួរ​ឈ្មោះ​បណ្តោះ​អាសន្ន ក្រោយ​ល្មើស​នូវ​វិន័យ​មួយ​ចំនួន។

Salomon បាន​បង្ហោះ​ផ្សាយ​វីដេអូ​ផ្សាយ​ផ្ទាល់​មួយ​លើ​បណ្តាញ​សង្គម ដោយ​បង្ហាញ​ពី​ទិដ្ឋភាព​មួយ​ចំនួន​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ជាមួយ​នឹង​មិត្ត​រួម​ក្រុម​ឯ​ទៀត គួប​ផ្សំ​នឹង​ការ​ជជែក​រឿងរ៉ាវ​មួយ​ចំនួន។

ក្នុង​នោះ​កីឡាករ​វ័យ ៣៤ ឆ្នាំ​បាន​បង្ហាញ​ពី​សកម្មភាព​ខុស​ឆ្គង​ធំៗ ៣ មាន​ដូច​ជា ការ​ចាប់​ដៃ​ជាមួយ​មិត្ត​រួម​ក្រុម ការ​ល្មើស​លើ​វិន័យ​ថែ​រក្សា​អនាម័យ​ក្នុង​វិបត្តិ​កូវីដ១៩ និង​ការ​និយាយ​ជា​សាធារណៈ​ពាក់ព័ន្ធ​ការ​កាត់​ប្រាក់​ពលកម្ម​ដែល​ក្លឹប​បាន​សម្រេច។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់​ថា​លីគ Bundesliga បាន​បង្ហាញ​ភ្លើង​ខៀវ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ក្លឹប​ទាំង​អស់​ត្រលប់​ចូល​ទីលាន​ហ្វឹកហាត់​ជា​បណ្តើរៗ និង​ត្រៀម​ការ​ប្រកួត​សារ​ជា​ថ្មី​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ប៉ុន្តែ​ក៏​នៅ​តែ​ទាមទារ​ឲ្យ​បុគ្គល​ទាំង​អស់​គោរព​នូវ​អ្វី​ដែល​អាជ្ញាធរ​ផ្នែក​សុខាភិបាល​ប្រចាំ​ប្រទេស​បាន​ណែនាំ​ជា​រឿយៗ៕ ប្រភព៖ BeSoccer

  • Salomon Kalou ធ្វើ​ខុស ៣ ចំណុច​ធំៗ​នេះ ទើប​ត្រូវ​ក្លឹប Hertha Berlin ព្យួរ​ឈ្មោះ​ចោល