ព្រឹកថ្ងៃពុធនេះមានដំណឹងថា Cristiano Ronaldo បានត្រលប់មកដល់ប្រទេសអ៊ីតាលីវិញហើយ និងកំពុងស្ថិតនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃដើម្បីធានាសុវត្ថិភាពពាក់ព័ន្ធវីរុស COVID-19។
ដោយឡែក Zlatan Ibrahimovic ក៏ស្រាប់តែមានរបាយការណ៍ស្រដៀងគ្នាថាបុរសសញ្ជាតិស៊ុយអែត ក៏បានត្រៀមជើងហោះហើរត្រលប់មកកាន់ប្រទេសអ៊ីតាលីដូចគ្នា ក្រោយត្រលប់ទៅទឹកដីកំណើតអស់រយៈពេលជាច្រើនសប្តាហ៍។
នៅពេលត្រលប់មកវិញ កីឡាករវ័យ ៣៨ ឆ្នាំ ក៏នឹងទាមទារឲ្យស្ថិតនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃដូចគ្នា ពោលដូចបណ្តាកីឡាករទាំងអស់ដែលហោះចេញមកពីក្រៅស្រុក។
បញ្ជាក់ថាអនាគតរបស់ខ្សែប្រយុទ្ធ AC រូបនេះ ហាក់មិនប្រាកដប្រជាជាមួយក្លឹបទាល់តែសោះ ដោយកុងត្រារបស់គេគឺសេសសល់ត្រឹមចុងខែមិថុនាតែប៉ុណ្ណោះ។ ការបង្ហាញខ្លួន ១០ លើករបស់លោករកបាន ៤ គ្រាប់និង Assist ១ លើក៕ ប្រភព៖ AF