ទោះ​ចេញ​ពី Betis ក៏ Fekir សម្លឹង​ឃើញ​តែ​ក្លឹប​ ២ នេះ​គត់ មិន​ចង់​ទៅ​ឆ្ងាយ​ពេក​ទេ

Nabil Fekir ខ្សែ​បម្រើ​របស់​ក្លឹប Real Betis ត្រូវ​បាន​រាយការណ៍​ថា​មាន​បំណង​ចង់​បន្ត​លេង​នៅ​ក្លឹប​ប្រទេស​អេស្ប៉ាញ ដោយ​មិន​ចង់​រើស​យក​សំណើ​ចាកចេញ​ទៅ​ប្រទេស​ដទៃ​ឡើយ។

កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ មាន​ចចាមអារ៉ាម​ថា​ក្លឹប Arsenal ចង់​បាន តែ​តាម​ប្រភព AS សង្កត់​ធ្ងន់ Fekir ​បើ​ចង់​ចេញ គឺ​មាន​បំណង​តែ​រវាង​ក្លឹប Real Madrid ឬ Barcelona តែ​ប៉ុណ្ណោះ។

រំឭក​ថា​នា​រដូវ​កាល ២០១៩/២០ Fekir បង្ហាញ​ខ្លួន ២៣ ប្រកួត រក​បាន ៧ គ្រាប់​និង Assist ៦ លើក។ តាម​តម្លៃ​ខ្លួន​របស់​គេ​បច្ចុប្បន្ន​គឺ​អាច​ថ្លៃ​ប្រហែល ៦០ លាន​អឺរ៉ូ ដែល​វា​ជា​ទំហំ​ចំណេញ ១ ទ្វេ​ជា ៣ លើ​ថ្លៃ​ដើម​ដែល Betis ទិញ​ចេញ​ពី Lyon៕ ប្រភព៖ Goal

  • ទោះ​ចេញ​ពី Betis ក៏ Fekir សម្លឹង​ឃើញ​តែ​ក្លឹប​ ២ នេះ​គត់ មិន​ចង់​ទៅ​ឆ្ងាយ​ពេក​ទេ