ត្រលប់ទៅកាលពីជាង ៧ ឆ្នាំមុន នៅក្លឹប Man Utd គឺនៅមានឈ្មោះល្បីរន្ទឺ ដោយសារភាពជោគជ័យជាបន្តបន្ទាប់ ជាពិសេសពានធំតូចផ្សេងៗនៅអង់គ្លេស។
កាលនោះលោក Sir Alex Ferguson ក៏ធ្លាប់បង្ហើបថាលោកចង់បានវត្តមាន Cristiano Ronaldo និង Gareth Bale ឲ្យមកជួយក្លឹបជុំជើងគ្នាប្រកួតយកពាន UCL ក្រោយខកខានតាំងពីឆ្នាំ ២០០៨។ ប៉ុន្តែក្រោយការចូលនិវត្តន៍របស់លោក Sir Alex រឿងដែលគ្រោងទុកមួយនេះ ក៏បានរសាត់បាត់តែម្តងទៅ។
រឿងនេះត្រូវបានបង្ហើបចេញពីអតីតកីឡាករ Patrice Evra ដោយនិយាយថា៖ “ការចាកចេញរបស់លោក Sir Alex គឺជាពេលវេលាដ៏លំបាកបំផុតសម្រាប់ខ្ញុំ ដោយមុនរយៈពេល ២ សប្តាហ៍នៃរឿងនោះកើតឡើង មានប្រព័ន្ធផ្សព្វផ្សាយជាច្រើនចុះថាលោក Ferguson នឹងចូលនិវត្ត តែខ្ញុំចាំថាគាត់ធ្លាប់បាននិយាយថាគាត់នឹងនៅរយៈពេល ១០ ឆ្នាំទៅមុខទៀត”។
លោកបន្ថែម៖ “ជាងនេះគាត់ថាគោលដៅរបស់ខ្ញុំគឺ ៩៩ ភាគរយច្បាស់ណាស់ នឹងអាចយក Cristiano Ronaldo និង Gareth Bale មកជួយឲ្យក្លឹបឈ្នះ Champions League សារជាថ្មី ហើយកាលនោះ Ronaldo ក៏យល់ព្រមចង់ត្រលប់មកវិញហើយដែរ”៕
ប្រភព៖ AF