Messi ​អាច​លេង​បាល់​ដល់​អាយុ​ក្បែរ​៤០​ឆ្នាំ​បាន​

​Xavi ​អតីត​មិត្ត​រួម​ក្រុម​របស Lionel Messi ​បាន​បញ្ជាក់​ថា​តាម​សមត្ថភាព​បច្ចុប្បន្ន​នេះ ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម FC Barcelona ​អាច​លេង​បាល់​បាន​ដល់​អាយុ​ក្បែរ​៤០​ឆ្នាំ។

​ម្ចាស់​ពាន Ballon d’Or ​​៦​សម័យ​កាល​ខាង​លើ​ មាន​វ័យ​៣២​ឆ្នាំ​ហើយ ​ប៉ុន្តែ​នៅ​លេង​បាន​យ៉ាង​ល្អ ​និង​ជួយ​ក្រុម​អ្នក​មាន​បុណ្យ​បាន​ច្រើន​មែនទែន ​បើ​ទោះ​ជា​ដើម​រដូវ​កាល​នេះ​រូបគេ​បាន​រង​របួស​ក៏​ដោយ។ ​មុន​មេរោគ Covid-19 ​វាយ​លុក​ធ្វើ​ឱ្យ​បាល់ទាត់​ផ្អាក​សកម្មភាព​នេះ Messi ​ជួយ​ក្រុម​អ្នក​មា​នបុណ្យ​រក​បាន​២៤​គ្រាប់​ដែរ។

​ដោយសារ​តែ​មើល​ឃើញ​ថា​វ័យ​ច្រើន ប៉ុន្តែ​នៅ​លេង​ល្អ​នេះ ទើប​បាន​ជា Xavi ​និយាយ​ថា​៖ “គាត់​នៅ​មាន​៥​ទៅ​៧​រដូវ​កាល​ល្អ​ៗ​ទៀត។ គាត់​អាច​រក្សា​កម្លាំង​និង​សុខភាព​បាន​ល្អ ​ដូច្នេះ​គាត់​អាច​លេង​បាន​ដល់​អាយុ​ក្បែរ​៤០​ឆ្នាំ។ ​ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នឹង​អាច​ធ្វើ​ជា​គ្រូ​បង្វឹក​គាត់ មុន​គាត់​ចូល​និវត្តន៍”៕ប្រភព ៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT