គ្រាន់គម្រោង​បើក​លីគ​វិញ ​Bundesliga ​និង​លីគ​ទី​២ ​រក​ឃើញ​កីឡាករ​១០​នាក់​ឆ្លង Covid-19 ​

​ក្របខណ្ឌ Bundesliga ​និង​លីគ​លំដាប់​ទី​២​អាល្លឺម៉ង់ ​មាន​គម្រោង​បើក​ការ​ប្រកួត​វិញ​នៅ​ចុង​ខែ​នេះ​ហើយ ​ក្រោយ​ពី​ស្ថានភាព​មេរោគ Covid-19 ​នៅ​អាល្លឺម៉ង់​អាច​គ្រប់គ្រង​បាន។

​ក្រោយ​ពី​រដ្ឋាភិបាល​បើក​ភ្លៀង​ខៀវ​ភ្លាម ​ក្រុម​ទាំង​អស់​បាន​ប្រមូល​ផ្ដុំ​ហ្វឹកហាត់ ​ដោយ​មាន​ការ​ពិនិត្យ​សុខភាព​ជា​ប្រចាំ។ ​រហូត​មក​ដល់​ពេល​នេះ ​ទាំង​លីគ​កំពូល​និង​លំដាប់​ទី​២ ​បាន​រក​ឃើញ​កីឡាករ​រហូត​ដល់​១០​នាក់​ហើយ​ដែល​មាន​ផ្ទុក​មេរោគ Covid-19 ​។ ការ​រក​ឃើញ​នេះ ​ជា​សញ្ញា​មិន​ល្អ​ឡើយ​សម្រាប់​អាល្លឺម៉ង់​ដែល​ចង់​បើក​ការ​ប្រកួត​ឡើង​វិញ។

​រហូត​ដល់​ពេល​នេះ​កីឡាករ ១ ៧២៤​នាក់​ហើយ​ទាំង​លីគ​កំពូល​និង​លំដាប់​ទី​២ ​ដែល​ធ្វើ​តេស្ដ​រក​មេរោគ Covid-19 ​។ ​ដោយ​លទ្ធផល​ឆ្លង​ដល់​ទៅ​១០​នាក់​នេះ ​កំពុង​តែ​ធ្វើ​ឱ្យ​មាន​ការ​ពិភាក្សា​គ្នា​បន្ដ​ទៀត ​ចំពោះ​ការ​បើក​លីគ​វិញ៕ប្រភព ៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT