បើតាមការបញ្ជាក់របស់ប្រធានផ្នែកកីឡារបស់អង់គ្លេស ការប្រកួតខ្លះរបស់ Premier League នៅពេលត្រលប់ចូលលេងវិញ នឹងផ្សាយតាម Youtube ឱ្យអ្នកគាំទ្រទស្សនាមិនយកប្រាក់ឡើយ។
លីគកំពូលអង់គ្លេសកំពុងស្វះស្វែងដើម្បីរកផ្លូវឱ្យបើកការប្រកួតបានវិញ ស្របពេលរដ្ឋាភិបាលក៏បានយល់ព្រមឱ្យធ្វើការប្រកួតបញ្ចប់រដូវកាលដែរ។ ការប្រកួតនាពេលខាងមុខនេះ ត្រូវធ្វើតាមលក្ខខណ្ឌត្រួតពិនិត្យសុខភាពកីឡាករឱ្យបានទៀងទាត់ និងមិនឱ្យមានអ្នកគាំទ្រចូលទស្សនានោះទេ។
ដោយឡែកសម្រាប់ការផ្សាយបន្ដផ្ទាល់វិញ ការប្រកួតដែលនៅសល់៩២ប្រកួត នឹងត្រូវចាក់ផ្សាយតាម Sky Sports, BT Sport និងYouTube។ ដោយ Youtube នឹងរួមចំណែកក្នុងការផ្សាយបាល់ទាត់អង់គ្លេសនៅសល់នេះដែរ ប៉ុន្តែប្រកួតខ្លះប៉ុណ្ណោះ ហើយមិនយកប្រាក់សម្រាប់អ្នកចូលទស្សនានោះទេ៕ប្រភព ៖ Dailymail