Haaland ចុច​ឈ្មោះ​បុរស​ចូល​និវត្ត​និង​កំពុង​ធ្វើ​ជា​គ្រូ​បង្វឹក ​ដែល​ខ្លួន​ចង់​លេង​ជាមួយ​បំផុត

Erling Haaland យុវជន​នៅ​ក្លឹប Borussia Dortmund ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​កីឡា​បាល់ទាត់ ​បាន​ឆ្លើយឆ្លង​នូវ​សំណួរ​ចាក់ដោត​មួយ​ចំនួន ដែល​ក្នុង​នោះ​មាន​ពាក់ព័ន្ធ​នឹង​ឈ្មោះ Virgil van Dijk ក៏​ដូច​ជា​លោក Frank Lampard។

សម្រាប់ Lampard បាន​ស្ថិត​ក្នុង​ជម្រើស​កីឡាករ​ចូល​និវត្ត​តែ​មួយ​រូប​គត់ ដែល Haaland ចង់​មាន​ឱកាស​អាច​រួម​ជើង​ជាមួយ នាម​ជា​មិត្ត​រួម​ក្រុម​លើ​ទីលាន​ប្រកួត។ (បច្ចុប្បន្ន​លោក​ជា​អ្នកចាត់ការ​នៅ Chelsea)

រី​ឯ Van Dijk វិញ ត្រូវ​បាន​កីឡាករ​ន័រវេស​សរសើរ​មិន​ដាច់​ពី​មាត់ ថា​បុរស​មាឌ​ដំបង​នេះ ជា​កីឡាករ​ដ៏​អស្ចារ្យ ដែល​មាន​កម្លាំង​ខ្លាំង​និង​ល្បឿន​លឿន ពោរពេញ​ដោយ​សមត្ថភាព​ពិតៗ។

បញ្ជាក់​ថា Haaland ក៏​ធ្លាប់​តតាំង​ទល់ Van Dijk នៅ​ការ​ប្រកួត UCL ​វគ្គ ៣២ ក្រុម​ចុង​ក្រោយ​ផង​ដែរ ប៉ុន្តែ​កាល​នោះ​បរាជ័យ​ទាំង​ពីរ​ជើង តែ​រូប​គេ​ក៏​មាន​ឱកាស​បំប៉ោង​សំណាញ់​ទី​មួយ​គ្រាប់៕ ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT