ឃើញ Thaigo វ័យ​កាន់​តែ​ចំណាស់ PSG សម្លឹង​ឃើញ​អ្នក​ថ្មី ដែល​កំពុង​លេង​ឲ្យ Barcelona

ក្លឹប PSG បាន​រៀបចំ​ផែនការណ៍​សម្រាប់​រដូវ​កាល ២០២០-២១ រួច​ជា​ស្រេច​ហើយ ដោយ​ក្នុង​នោះ​ប្រព័ន្ធ​ការពារ​ក្រោយ​ក៏​ជា​គោលដៅ​កែតម្រូវ​ដ៏​ចាំបាច់​មួយ​ផង​ដែរ។

តាម​របាយការណ៍ BeSoccer បាន​ចុះ​ផ្សាយ ប្រធាន​ចាត់ការ​ផ្នែក​កីឡា​លោក Leonardo មាន​បំណង​ចង់​បោះបង់​ការ​រក្សា​ជើង​ Thiago Silva ដែល​ជា​ខ្សែ​ការពារ​វ័យ ៣៥ ឆ្នាំ​ត​ទៅ​ទៀត​ហើយ ដោយ​បារម្ភ​ពី​កង្វះ​សមត្ថភាព​នៅ​កម្រិត​កំពូល​មួយ។

ផ្ទុយ​ទៅ​វិញ PSG បាន​សម្លឹង​ចង់​នាំ​យក Samuel Umtiti របស់​ក្លឹប Barcelona ឯ​ណោះ ដែល​កីឡាករ​បារាំង​មាន​អាយុ​នៅ​តិច និង​គុណភាព​ក៏​រាប់​ជា​កីឡាករ​សំខាន់​នៅ​អ្នក​មាន​បុណ្យ​មួយ​រូប​ដែរ។

ប្រភព​បាន​សង្កត់​ធ្ងន់ PSG នឹង​ត្រូវ​តតាំង​ជាមួយ​ក្លឹប​ធំៗ​ជា​ច្រើន លើ​សំណើ​ចរចា​នេះ ដោយ​តាំង​ពី United, Napoli, Inter, Arsenal និង Chelsea គឺ​សុទ្ធ​សឹង​ចាប់​អារម្មណ៍​កីឡាករ​បារាំង​ដូច​គ្នា៕ ប្រភព៖ BeSoccer

  • ឃើញ Thaigo វ័យ​កាន់​តែ​ចំណាស់ PSG សម្លឹង​ឃើញ​អ្នក​ថ្មី ដែល​កំពុង​លេង​ឲ្យ Barcelona