Darmian ថា​យុវជន​នៅ Old Trafford រូប​នេះ នឹង​អាច​ប្រជែង Mbappe ដណ្តើម​ពាន Ballon d’Or

Matteo Darmian អតីត​កីឡាករ​នៅ​ក្លឹប​បិសាច​ក្រហម Man Utd បាន​បង្ហាញ​ការ​ជឿជាក់​ទៅ​លើ​សមត្ថភាព​របស់​ Marcus Rashford ថា​យុវជន​នៅ​បិសាច​ក្រហម​រូប​នេះ ពិត​ជា​អាច​ឈាន​ដល់​កម្រិត​របស់ Mbappe និង​ប្រជែង​ពាន Ballon d’Or នៅ​ថ្ងៃ​ខាង​មុខ។

Darmain បាន​និយាយ​ដល់​គ្រា​ដំបូង​នៅ​ពេល Rashford មក​ប្រលូក​ឲ្យ​ឈុត​ធំ​នា​ឆ្នាំ ២០១៥ ក្រោម​ការ​ដឹកនាំ​របស់​លោក Louis van Gaal។

អតីត​កីឡាករ​នៅ Old Trafford និយាយ​ប្រាប់ The Guardian៖ “ខ្ញុំ​នៅ​តែ​ចងចាំ​ Marcus Rashoford កាល​នៅ​ពេល​ដំបូង​ដែល​គេ​មក​លេង​ឈុត​ធំ​ជាមួយ​រៀមច្បង ដោយ​វា​ដូច​ទើប​កើត​ឡើង​កាល​ពី​ម្សិលមិញ​អ៊ីចឹង ពេល​នោះ​ខ្ញុំ​គិត​ថា​គេ​ពិត​ជា​អស្ចារ្យ​ខ្លាំង​មែនទែន”។

លោក​បន្ថែម៖ “ប្រសិន​គេ​អាច​បន្ត​បែប​នេះ នោះ​ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា​គេ​នឹង​អាច​ឈាន​ដល់​កម្រិត​របស់ Mbappe ហើយ​អាច​ប្រជែង​ពាន Ballon d’Or នៅ​ឆ្នាំ​បន្ទាប់ៗ”៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT