ក្រុមកាំភ្លើងធំ Arsenal បានដាក់កីឡាករ Henrikh Mkhitaryan ក្នុងបញ្ជីលក់ចេញនៅពេលខាងមុខនេះ ក្រោយពីរូបគេបង្ហាញទម្រង់លេងមិនល្អក្រោមការដឹកនាំរបស់លោក Arteta ឡើយ។
បច្ចុប្បន្ន Henrikh Mkhitaryan កំពុងលេងឱ្យក្រុម Roma ក្រោមលក្ខខណ្ខខ្ចីជើងពីក្រុម Arsenal ទៅ។ ដោយសារតែក្រុមកាំភ្លើងធំ ក្រោមការដឹកនាំរបស់លោក Arteta លែងត្រូវការអតីតកីឡាករ Man Utd នេះទៀតហើយ ទើបពេលនេះ ពួកគេកំពុងចរចាជាមួយ Roma ដើម្បីទិញយក Mkhitaryan ដាច់តែម្ដង។ ក្រុមនៅអ៊ីតាលីមួយនេះ ក៏ចាប់អារម្មណ៍ក្នុងការទិញយកដាច់ដែរ ក្រោយពីខ្សែបម្រើប្រយុទ្ធនេះលេងបាន២០ប្រកួត រកបាន៤គ្រាប់ និងបញ្ជូនបាល់បាន៤ដង។
កីឡាករអាមេនីខាងលើនេះត្រូវបានគេរំពឹងថានឹងមានតម្លៃខ្លួន១០លានផោន ប៉ុន្តែបើតាម Roma វិញ ពួកគេអាចនឹងផ្ដល់ឱ្យទាបជាងនេះទៀតទៅ Arsenal ។ ការផ្ដល់តម្លៃខ្លួនទាបនេះ គឺដោយសារតែ Roma ក៏រងផលប៉ះពាល់ដោយសារតែវិបត្តិ Covid-19 ខ្លាំងដែរ៕ប្រភព Dailymail