Juventus ​កំពុង​ចរចា​ដោះដូរ​កីឡាករ​ម្នាក់​ជាមួយ Barcelona ​

​ក្លឹប Juventus ​កំពុង​ចរចា​ជាមួយ​ក្រុម FC Barcelona ​ដើម្បី​ដូរ​កីឡាករ​គ្នា​ម្នាក់ ​គឺ Pjanic ​និង Arthur ​នៅ​ពេល​រដូវ​កាល​ដោះដូរ​បើក​នៅ​ពេល​ខាង​មុខ​នេះ​។

លោក Fabio Paratici ​ដែល​ជា​ប្រធាន​ផ្នែក​កីឡា​របស់​ក្លឹប Juventus ​បាន​បង្ហើប​ពី​រឿង​ខាង​លើ​នេះ។ ​លោក​បញ្ជាក់​ថា​ការ​ដោះដូរ​កីឡាករ​គ្នា​បែប​នេះ ​នឹង​ជួយ​ដល់​ក្លឹប​ច្រើន ដោយ​មិន​ចំណាយ​ប្រាក់​ដើម្បី​ទិញ​កីឡាករ​នោះ​ទេ។ ​វា​ជា​រឿង​ល្អ​មួយ ដែល​ក្លឹប Juventus ​កំពុង​តែ​ធ្វើ​ជាមួយ​ក្លឹប​ធំ​ៗ​ជា​ច្រើន មិន​មែន​តែ​ជាមួយ Barcelona ​ទេ។ ​លោក​បង្ហើប​ថា​គម្រោង​ដោះដូរ​Pjanic ​និង Arthur ​អាច​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ពេល​ឆាប់​ៗ។

រំលឹក​ថា​ដោយសារ​តែ​មេរោគ Covid-19 ​វាយ​ប្រហារ​ខ្លាំង ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ក្លឹប​ធំ​ៗ​នៅ​អឺរ៉ុប​រង​ផល​ប៉ះពាល់​ខ្លាំង។ ​ដូច្នេះ​ហើយ​ការ​ដោះដូរ​កីឡាករ​ខាង​មុខ អាច​នឹង​មិន​មមាញឹក​ដូច​រដូវ​កាល​មុន​ៗ​នោះ​ទេ ព្រោះ​ក្លឹប​គ្រោង​កាត់​បន្ថយ​ការ​ចំណាយ​ច្រើន៕​ប្រភព Marca

  • Juventus ​កំពុង​ចរចា​ដោះដូរ​កីឡាករ​ម្នាក់​ជាមួយ Barcelona ​