Mbappe ​អាច​ត​កុងត្រា​នៅ PSG ​បើ​បាន​៦​សែន​ផោន ​១​សប្ដាហ៍​ស្មើ Neymar ​

​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​អាច​នឹង​បន្ដ​កុងត្រា​ជាមួយ​ក្រុម PSG ​ទៀត ប្រសិន​ណា​បើ​រូបគេ​ទទួល​បាន​ប្រាក់​ឈ្នួល​៦​សែន​ផោន​ក្នុង​១​សប្ដាហ៍​ស្មើ Neymar ​ដែរ​។

ក្រុម Real Madrid ​កំពុង​តាម​ចែចូវ Mbappe ​ដើម្បី​ផ្លាស់​មក​លេង​នៅ​អេស្ប៉ាញ​នា​រដូវ​កាល​ខាង​មុខ​នេះ។ ​ស្រប​ពេល​កុងត្រា​របស់​គេ​នៅ​ក្រុម PSG ​នឹង​អស់​ត្រឹម​ឆ្នាំ​២០២២។ ក្រុម​អ្នក​មាន​របស់​បារាំង​ក៏​ព្យាយាម​និយាយ​ត​កុងត្រា​ឱ្យ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​នេះ​ដែរ ​ដោយ​អាច​នឹង​តំឡើង​ប្រាក់​ឈ្នួល​របស់​គេ​កាន់​តែ​ខ្ពស់​១​កម្រិត​ទៀត។

​ដោយ​ប្រភព​នៅ​បារាំង​បាន​បង្ហើប​ថា​ប្រសិន​ណា​បើ PSG ​ព្រម​ឱ្យ Mbappe ​ដល់​៦​សែន​ផោន​ក្នុង​១​សប្ដាហ៍​ស្មើ​ជាមួយ Neymar ​ដែរ ​នោះ​អតីត​កីឡាករ Monaco ​អាច​នឹង​យល់​ព្រម​ត​កុងត្រា​ថ្មី​ទៀត​មិន​ខាន។ តែ​ប្រសិន​បើ​មិន​អាច​ដល់​ទេ ​នោះ​ការ​បន្ដ​កុងត្រា​អាច​នឹង​ពិបាក ព្រោះ​សាមី​ខ្លួន​ចង់​ចាកចេញ​ពី​បារាំង ​ទៅ​រក​ក្លឹប​ថ្មី​ក្រៅ​ប្រទេស​ហើយ៕ប្រភព Dailymail

  • Mbappe ​អាច​ត​កុងត្រា​នៅ PSG ​បើ​បាន​៦​សែន​ផោន ​១​សប្ដាហ៍​ស្មើ Neymar ​