អតីតអ្នកចាំទីជើងចាស់ដ៏ល្បីល្បាញមួយរូប គឺលោក Peter Schmeichel បច្ចុប្បន្នលោកមានកូនប្រុសបង្កើតមួយរូបដែលជាអ្នកចាំទីដូចគ្នាលេងឲ្យក្លឹប Leicester City នោះគឺ Kasper Schmeichel។
ត្បិតកូនប្រុសកំពុងបម្រើអាជីពនៅក្លឹបដ៏សមរម្យមួយហើយក្តី តែនៅមិនទាន់សម្រេចបំណងប្រាថ្នារបស់លោក Peter ដែលជាឪពុកឡើយ ព្រោះលោកឃើញកូនប្រុសបម្រើអាជីពឲ្យក្លឹបចាស់របស់ខ្លួននោះគឺ Manchester United។
លោក Peter បាននិយាយថា៖ “តាមពិតទៅខ្ញុំពេញចិត្តនឹងឃើញកូនប្រុសខ្ញុំគេលេងឲ្យក្លឹប Manchester United ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺចង់ឃើញកូនប្រុសរបស់ខ្ញុំគេរីករាយ [នៅកន្លែងណាដែលគេចង់ទៅ]”។
បញ្ជាក់ថា Peter ធ្លាប់បម្រើអាជីពនៅបិសាចក្រហមជំនាន់ឆ្នាំ ១៩៩១ ដល់ ១៩៩៩ បង្ហាញខ្លួន ២៩២ ប្រកួតឲ្យក្លឹប៕ ប្រភព៖ FootballArena