តារាឆ្នើម Cristiano Ronaldo មិនត្រឹមតែទទួលបានភាពល្បីល្បាញតែឯកឯងនោះទេ ទៀតសោតសូម្បីអ្នកត្រៀមស្នងតំណែងដែលជាកូនប្រុសបង្កើតផ្ទាល់ ក៏ជាកីឡាករវ័យកុមារដ៏ប៉ិនប្រសព្វមួយរូបផងដែរ។
Cristiano Ronaldo Jr ដែលមានអាយុទើបតែ ៩ ឆ្នាំ និងលេងឲ្យថ្នាលឈុតតូចរបស់ក្លឹបសេះបង្កង់ Juventus ធ្លាប់បំប៉ោងសំណាញ់ទីជាហូរហែ បាននិយាយប្រាប់ឪពុករបស់ខ្លួនថាគេចង់លេងជាមួយឪពុករួមក្លឹបតែមួយនាថ្ងៃខាងមុខ។
ជាសារដែលបញ្ជាក់ច្បាស់ពីសាមីខ្លួន Cristiaon Ronaldo និយាយ៖ “កូនប្រុសខ្ញុំគេប្រាប់ខ្ញុំថា ប៉ាសូមចាំប៉ុន្មានឆ្នាំទៀតទៅ គឺខ្ញុំចង់លេងជាមួយប៉ា”។
នេះ Jr ត្រឹមវ័យ ៩ ឆ្នាំ ហើយយ៉ាងហោចណាស់ក៏អាចចន្លោះវ័យ ១៦-១៨ ឆ្នាំនោះដែរ ដើម្បីមានឈ្មោះចូលរួមនៅក្លឹបពេញសិទ្ធណាមួយ។ បែបនេះប្រសិន Cristiano ព្រមចាំកូនរបស់លោកមែននោះ ក៏រហូតដល់លោកមានអាយុ ៤២-៤៥ ឆ្នាំយ៉ាងតិចដើម្បីរួមជើងឪពុកកូនលើទីលាន៕
ប្រភព៖ FootballArena