AT Madrid ​ឱ្យ Cavani ​១០​លាន​ផោន​១​រដូវ​កាល បើ​សិន​រូបគេ​មក​រួម​ក្រុម​

​ក្រុម Atletico Madrid ​របស់​លោក Simone ​កំពុង​ចរចា​យក​ខ្សែ​ប្រយុទ្ធ​ Edinson Cavani ​ដែល​នឹង​អស់​កុងត្រា​ជាមួយ​ក្រុម PSG ​នៅ​ពេល​ចប់​រដូវ​កាល​នេះ​។

ដោយសារ​តែ​កុងត្រា​អស់​រដូវ​កាល​នេះ និង​មិន​មាន​ការ​បន្ដ​កុងត្រា​ទេ ​នោះ Cavani ​នឹង​ត្រូវ​ចាកចេញ​ពី​ក្រុម PSG ​នៅ​ចប់​រដូវ​កាល​នេះ​ហើយ។ ​ក្លឹប​ជា​ច្រើន​កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ​រូប​នេះ  ដោយសារ​តែ​មិន​មាន​តម្លៃ​ខ្លួន​ទិញ​ពី​ក្លឹប ​ពោល​គឺ​គ្រាន់​តែ​ចរចា​ប្រាក់​ឈ្នួល​ត្រូវ​គ្នា គឺ​អាច​យក​រូបគេ​មក​បាន​ហើយ។

​ក្រុម AT Madrid ​របស់​អេស្ប៉ាញ ​កំពុង​ញាប់​ដៃ​ញាប់​ជើង ដើម្បី​យក Cavani ​ឱ្យ​បាន។ ​ពួកគេ​បាន​យល់​ព្រម​ផ្ដល់​កុងត្រា​២​ឆ្នាំ​ឱ្យ​កីឡាករ​វ័យ​៣៣​ឆ្នាំ​នេះ ​ដោយ​១​ឆ្នាំ​ទទួល​បាន​១០​លាន​ផោន​។ ​យ៉ាងណា ​មិន​ទាន់​មាន​ការ​ច្បាស់លាស់​អ្វី​នៅ​ឡើយ​ទេ ដោយសារ​តែ Cavani ​ផ្ទាល់​ក៏​កំពុង​ពិចារណា​ដែរ ព្រោះ​ក្លឹប​នៅ​អង់គ្លេស​ជា​ច្រើន​ក៏​ចង់​បាន​រូបគេ​ដូច​គ្នា៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT