Jose ​ថា​មាន​តែ​១​លើក​ប៉ុណ្ណោះ​លោក​យំ ​ក្រោយ​ពី​ចាញ់​ការ​ប្រកួត​

​លោក Jose Mourinho ​បាន​បញ្ជាក់​ថា​ក្នុង​អាជីព​ជា​អ្នក​ដឹក​នាំ​ក្រុម​លោក​យំ​សោកស្ដាយ​ខ្លាំង​តែ​ម្ដង​ប៉ុណ្ណោះ គឺ​ការ​ដឹក​នាំ​ក្រុម Real Madrid ​ចាញ់ Bayern Munich ​នៅ​ឆ្នាំ​១០១២។

​ក្រុម Bayern Munich ​បាន​យក​ឈ្នះ​លើ​ក្រុម Real Madrid ​ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី​នៅ​ឆ្នាំ​នោះ ធ្វើ​ឱ្យ​ពួកគេ​អាច​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​បាន​។ ​ការ​ប្រកួត​នោះ​ដែរ ​ត្រូវ​បាន​លោក Jose Mourinho ​ចង់ចាំ​ជា​និច្ច ព្រោះ​ថា​មាន​កីឡាករ​ឆ្នើម​របស់​លោក​៣​នាក់ ទាត់​បាល់​ប៉េណាល់ទី​មិន​ចូល។

លោក Jose ​បាន​និយាយ​ថា​៖ “អកុសល ​ប្រកួត​នោះ Ronaldo , Kaka ​និង Ramos ​សុទ្ធ​តែ​ខកខាន​ឱកាស​សំខាន់។ ពួកគេ​ជា​កីឡាករ​កំពូល​ក្នុង​វិស័យ​បាល់ទាត់ ប៉ុន្តែ​ពួកគេ​ក៏​នៅ​តែ​ជា​មនុស្ស​ដែរ គង់​មាន​ថ្ងៃ​ធ្វើ​មិន​បាន​ល្អ។ យប់​នោះ​ហើយ ជា​យប់​ដែល​ខ្ញុំ​យំ​តែ​ម្ដង​គត់​ក្នុង​អាជីព​ដឹក​នាំ​ក្រុម​របស់​ខ្ញុំ។ ខ្ញុំ​ចង់​ចាំ​វា​ច្បាស់​ណាស់។ ពេល​ត្រលប់​ទៅ​ផ្ទះ​វិញ ខ្ញុំ​បាន​ឈប់​ឡាន​យំ​នៅ​មុខ​ផ្ទះ… ​វា​ពិបាក​ទទួល​យក​ណាស់ ព្រោះ​វា​ជា​រដូវ​កាល​ល្អ​បំផុត​របស់​យើង”៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT