Real Madrid ​កំណត់​ថ្ងៃ​១១​ខាង​មុខ​នេះ ដើម្បី​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​

​ក្រុម Real Madrid ​បាន​កំណត់​យក​ថ្ងៃ​ទី​១១​ខែ​ឧសភា​ឆ្នាំ​២០២០​នេះ ដើម្បី​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ឡើង​វិញ ​ក្រោយ​ពី​ផ្អាក​អស់​ជា​ច្រើន​សប្ដាហ៍​មក ដោយសារ​តែ Covid-19 ។

​ក្លឹប​នៅ​អេស្ប៉ាញ ​នឹង​ចាប់​ផ្ដើម​ធ្វើ​តេស្ដ​កីឡាករ​របស់​ខ្លួន​ស្វែង​រក​ Covid-19 ​មុន​ពេល​ឱ្យ​ពួកគេ​ចូល​ហាត់​ជាមួយ​គ្នា​បាន។ ការ​ហាត់​នោះ​ទៀត​សោត ​អាច​នឹង​ធ្វើ​ឡើង​ដោយ​រក្សា​ចំនួន​កីឡាករ​ហាត់ មិន​អាច​នៅ​ទាំង​អស់​គ្នា​នោះ​ទេ។ ​ដោយ​ភាគ​ច្រើន​អាច​ផ្ដោត​ទៅ​លើ​ក្បួន​យុទ្ធសាស្ត្រ​លេង ​ជា​ជាង​ការ​ប្រកួត​សម​លើ​ទីលាន។ ដោយ​កីឡាករ​អាច​នឹង​ហាត់​កម្លាំង​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ។

​ក្រុម Real Madrid ​បាន​ដាក់​គោលដៅ​ត្រលប់​ចូល​ហ្វឹកហាត់​មុន​គេ ដោយ​កំណត់​យក​ថ្ងៃ​១១​ខាង​មុខ​នេះ។ ស្រប​ពេល​ក្រុម FC Barcelona ​វិញ ​ក៏​កំពុង​រៀប​ចំ​ផែនការ​ដើម្បី​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​វិញ​ផង​ដែរ៕ប្រភព ៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT