Ronaldo ​បាន​ទៅ​ដល់​អ៊ីតាលី​ហើយ ​Juventus ​នឹង​ធ្វើ​ពិធី​បង្ហាញ​ខ្លួន​យប់​នេះ

Cristiano Ronaldo ​បាន​ទៅ​ដល់​ប្រទេស​អ៊ីតាលី​ហើយ ​ដើម្បី​ចូល​រួម​ពិធី​ប្រកាស​​ជា​ផ្លូវ​ការ​ថា​រូបគេ​ជា​កីឡាករ​របស់​ក្រុម Juventus ​នៅ​រាត្រី​នេះ។

Ronaldo ​បាន​សម្រេច​ចែក​ផ្លូវ​ជាមួយ​ក្លឹប Real Madrid ​ក្រោយ​ពី​រួម​រស់​ជាមួយ​គ្នា​អស់​រយៈ​ពេល​៩​ឆ្នាំ​មក​នេះ និង​បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន។ ​ការ​ផ្លាស់​មក Juventus ​នេះ ​រូបគេ​មាន​តម្លៃ​ខ្លួន​១០០​លាន​ផោន ​កុងត្រា​រយៈ​ពេល​៤​ឆ្នាំ​និង​ទទួល​បាន​ប្រាក់​ឈ្នួល​ដល់​ទៅ​៥​សែន​ផោន​ឯ​ណោះ​ក្នុង​១​សប្ដាហ៍។ ក្លឹប Jeventus ​នឹង​ធ្វើ​ពិធី​ប្រកាស​ជា​ផ្លូវការ​នៅ​ល្ងាច​នេះ​តែ​ម្ដង ​ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ឯ​ណោះ​នៅ​កីឡដ្ឋាន Allianz Stadium។

ការ​ផ្លាស់​ទៅ​លេង​នៅ​អ៊ីតាលី​នេះ ​Ronaldo ​មាន​ការ​គាំទ្រ​ជា​ច្រើន។ ​ដោយ​ឡែក​គ្រាន់​តែ​ធ្វើ​ការ​ប្រកាស​ផ្ទេរ​ទៅ​ភ្លាម ​សន្ទុះ​នៃ​កា​លក់​អាវ​លេខ​៧ ​មាន​ឈ្មោះ Ronaldo ​ផ្ទុះ​ខ្លាំង​មែនទែន ​ពោល​គឺ​ត្រឹម​១​សប្ដាហ៍​លក់​អាវ​បាន​៥២០០០០​អាវ​ ដោយ​ក្នុង​១​អាវ​ថ្លៃ​ ១០៥​អឺរ៉ូ​ ដូច្នេះ​ក្លឹប​រក​ចំណូល​បាន​វិញ​ ៥៥​លាន​អឺរ៉ូ​ទៅ​ហើយ៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT