De Bruyne ​នឹង​ចាកចេញ​ពី Man City ​បើ​ក្លឹប​នេះ​មិន​អាច​លេង UCL ​២​ឆ្នាំ​

​ខ្សែ​បម្រើ De Bruyne ​បាន​បង្ហើប​ពី​គម្រោង​ចាកចេញ​ពី​ក្រុម Manchester City ​ប្រសិន​បើ​ក្លឹប​នេះ ​មិន​អាច​លេង​ពាន​រង្វាន់ UEFA Champions League ​២​ឆ្នាំ​។

​ក្រុម Man City ​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់ UEFA ​​ពិន័យ​រហូត​ដល់​២​ឆ្នាំ​ឯ​ណោះ​មិន​ឱ្យ​លេង​ពាន UEFA Champions League ​ទេ។ ការ​ពិន័យ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប​នេះ ​រក​ឃើញ​ថា​ក្លឹប​ដែល​មាន​លោក Pep ​ជា​អ្នក​ចាត់ការ ​បាន​ចំណាយ​ប្រាក់​ខុស​ច្បាប់​ដែល​បាន​ចែង​លើ​ការ​ទិញ​ដូរ​កីឡាករ។

បច្ចុប្បន្ន​ក្រុម​ការងារ​របស់​ក្លឹប​កំពុង​ដាក់​ពាក្យ​តវ៉ា​វិញ ទៅ​លើ​ការ​ពិន័យ​ខាង​លើ​នេះ។ ​ស្រប​ពេល​កំពុង​ដំណើរ​ការ​នេះ​ដែរ De Bruyne ​មាន​ទំនុក​ចិត្ត​ថា​ក្លឹប​នឹង​រក​ដំណោះស្រាយ​បាន​ល្អ​វិញ​មិន​ខាន។ តែ​ប្រសិន​បើ​មិន​អាច​មាន​ការ​សម្របសម្រួល​បាន​លេង​វិញ​ទេ ​នោះ​រូបគេ​អាច​នឹង​ពិចារណា​ពី​អនាគត​ខ្លួន​នៅ​ក្លឹប​ដទៃ​ទៀត​ហើយ៕ប្រភព ៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT