Willian បាននិយាយដល់ឈ្មោះមិត្តរួមក្រុមមួយរូប ដែលគិតថាជាកីឡាករលើទីលានពិបាកតតាំងបំផុតក្នុងអាជីព ហើយនោះគឺ N’Golo Kante កីឡាករមានរហ័សនាម <<ប្រុសម៉ៅមុខស្ងួត>>។
Kante ធ្លាប់លេងឲ្យ Leicetser City មុនចូលមក Chelsea និងឆ្នាំ ២០១៦ ហើយអ្នកទាំងពីរក៏ធ្លាប់តតាំងគ្នានៅ World Cup អំឡុងពេលប្រេស៊ីលត្រូវប៉ះជាមួយនឹងបារាំងផងដែរ។
ឆ្លើយតបមកវិញ Willian និយាយ៖ “ខ្ញុំធ្លាប់ប៉ះ Kante ដែលជាមិត្តរួមក្រុមខ្ញុំសព្វថ្ងៃនេះ ដោយគេជាកីឡាករដែលគួរឲ្យរំខានបំផុតលើទីលាន ដែលខ្ញុំធ្លាប់ជួប ហើយនិងសូម្បីតែក្នុងការហ្វឹកហាត់”។
បញ្ជាក់ថា Willian គឺកៀកនឹងត្រូវដើរចេញពី Stamford Bridge ហើយ ក្រោយកុងត្រាសេសសល់របស់គេត្រូវផុតនាចុងខែមិថុនាខាងមុខ៕ ប្រភព៖ Metro