Inter ទារ ៩០ លាន​ហើយ​ឲ្យ Barca ថែម​កីឡាករ ២ រូប​ទៀត បើ​ចង់​បាន Martinez

រឿងរ៉ាវ​ចាក់ស្រេះ​រវាង​ក្លឹប Barcelona និង Inter Milan លើ​ទីផ្សារ​ដោះដូរ ហាក់​កាន់​តែ​ក្តៅ​គគុក​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពាក់ព័ន្ធ​នឹង​ការ​ចង់​បាន​កីឡាករ Lautaro Martinez មក​រួម​ជើង​ជាមួយ Suarez និង Messi នៅ​ទឹកដី Camp Nou។

តាម​របាយការណ៍​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា​ជាមួយ​នឹង​តម្លៃ​ផ្តាច់​កុងត្រា​ថ្លៃ ១១១ លាន​អឺរ៉ូ​សម្រាប់ Martinez នោះ Inter ចង់​ទាមទារ​ប្រាក់​មួយ​ចំនួន​បូក​នឹង​កីឡាករ ២ រូប​ជា​ថ្នូរ។ លក្ខខណ្ឌ​នោះ​គឺ​ថា​​ក្លឹប​អ៊ីតាលី​ចង់​ឲ្យ​អ្នក​មាន​បុណ្យ​ចាយ ៩០ លាន​អឺរ៉ូ បន្ថែម​នឹង​កីឡាករ Arturo Vidal ជាមួយ Antoine Griezmann ប៉ុន្តែ​ Inter សូម​យក​មក​ត្រឹម​លក្ខខណ្ឌ​ខ្ចី​ជើង​តែ​ប៉ុណ្ណោះ។

បញ្ជាក់​ថា Martinez បាន​ដើរ​តួ​ជា​កីឡាករ​ដ៏​សំខាន់​មួយ​រូប ឲ្យ Inter ក្រោយ​រដូវ​កាល ២០១៩/២០ នេះ​រក​បាន ១៦ គ្រាប់​និង Assit ៤ លើក នៅ ៣១ ប្រកួត​សរុប៕

ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT