នៅពេលត្រៀមខ្លួនដើម្បីចូលហ្វឹកហាត់វិញ ក្រុម Cologne បានធ្វើតេស្ដកីឡាករ និងរកឃើញថាមាន៣នាក់មានផ្ទុកមេរោគ Covid-19 ។ ក្របខណ្ឌ Budesliga បានប្រកាសឱ្យក្លឹបទាំងអស់ប្រមូលផ្ដុំហ្វឹកហាត់វិញ ដើម្បីត្រៀមបើករដូវកាលវិញនៅពេលខាងមុខនេះ។ ក្នុងពេលប្រមូលផ្ដុំនេះដែរ ក្លឹប Cologne បានធ្វើតេស្ដកីឡាកររបស់ខ្លួន ក៏រកឃើញថាមានដល់ទៅ៣នាក់មានផ្ទុកមេរោគ Covid-19 ។
ក្លឹបបានប្រកាសថានឹងមិនបញ្ចេញឈ្មោះរបស់កីឡាករទាំង៣នាក់នោះទេ ដើម្បីគោរពដល់សិទ្ធិពួកគេ។ដំណឹងនេះដែរ នឹងធ្វើឱ្យមានសំនួរជាច្រើនទាក់ទងទៅនឹងការបើកប្រកួតវិញរបស់លីគអាល្លឺម៉ង់នេះ ខណៈដែលនៅមានកីឡាករក្លឹបផ្ទុកមេរោគដូច្នេះ៕