Marcelo ​៖​ខ្ញុំ​មិន​ចង់​ចាកចេញ​ពី Real Madrid ​ឡើយ​

ខ្សែ​ការពារ Marcelo ​បាន​បង្ហាញ​អារម្មណ៍​ពិត​របស់​ខ្លួន​ថា​មិន​ចង់​ចាកចេញ​ពី​ក្រុម Real Madrid ​ឡើយ ​បើ​ទោះ​ជា​បច្ចុប្បន្ន​ឱកាស​បាន​លេង​ជម្រើស​១១​នាក់​ដំបូង​មិន​មាន​ច្រើន​ដូច​មុន​ក៏​ដោយ។​វត្តមាន​របស់ Ferland Mendy ​បាន​ធ្វើ​ឱ្យ​ឱកាស​លេង​របស់ Marcelo ​កាន់​តែ​តិច​ទៅ​រដូវ​កាល​នេះ ​ស្រប​ពេល​រូបគេ​មាន​បញ្ហា​របួស​ច្រើន​ផង។ តែ​សម្រាប់​ការ​ត្រៀម​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​វិញ ​កីឡាករ​ប្រេស៊ីល​ខាង​លើ​បញ្ជាក់​ថា​នឹង​ត្រៀម​ខ្លួន​ឱ្យ​បាន​ល្អ​ជាង​មុន ​ដើម្បី​ប្រជែង​យក​កៅអី​ជម្រើស​១១​នាក់​ដំបូង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​វិញ។

Marcelo បាន​និយាយ​បែប​នេះ​ថា​៖ “ខ្ញុំ​មិន​ចង់​ចាកចេញ​ទេ ​ហើយ​ខ្ញុំ​ក៏​មិន​គិត​ថា Real Madrid ​លក់​ខ្ញុំ​ចេញ​ដែរ។ ខ្ញុំ​បាន​ធ្វើ​យ៉ាង​ល្អ​តាំង​ពី​មក​ដល់​ក្លឹប​នេះ។ វា​ជា​រយៈ​ពេល​យូរ​មក​ហើយ ​ហើយ​វា​ជា​រឿង​ដ៏​អស្ចារ្យ​ខ្លាំង​ណាស់។ ​ខ្ញុំ​សប្បាយ​ចិត្ត​ពេល​ដឹង​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT