Premier League ​អាច​ត្រូវ​លេង​បិទ​ទ្វា​រហូត​ដល់​ឆ្នាំ​រដូវ​កាល​ក្រោយ​ទៀត​

ការ​ប្រកួត Premier League ​អាច​នឹង​ត្រូវ​បន្ដ​លេង​ដោយ​បិទ​ទ្វា​រហូត​ដល់​រដូវ​កាល​ក្រោយ​ទៀត ​ដោយសារ​តែ​មេរោគ Covid-19 ​។​ដោយសារ​តែ​ផ្ទុះ​ការ​ឆ្លង​មេរោគ Covid-19 ​បាន​ធ្វើ​ឱ្យ​ការ​ប្រកួត Premier League ​ផ្អាក​តាំង​ពី​ខែ​មីនា​មក​ហើយ។ បច្ចុប្បន្ន​ថ្នាក់​ដឹក​នាំ​កំពុង​ស្វះស្វែង​ដើម្បី​កំណត់​ថ្ងៃ​អាច​ប្រកួត​ឡើង​វិញ ​ក្រោយ​ពី​រដ្ឋាភិបាល​អង់គ្លេស​ក៏​បាន​បើក​ភ្លើង​ខៀវ​ឱ្យ​ផង​ដែរ។ ​តាម​ការ​រំពឹង​ទុក​ថា​នឹង​ខែ​ក្រោយ គឺ​ក្លឹប​ទាំង​អស់​អាច​ប្រកួត​វិញ​បាន ប៉ុន្តែ​ត្រូវ​លេង​ដោយ​បិទ​ទ្វា។

​ដោយសារ​មិន​ទាន់​អាច​មាន​ថ្នាំ​វ៉ាក់សាំង​ការពារ​មេរោគ Covid-19 ​បាន ​ការ​ប្រកួត​ពាន​រង្វាន់ Premier League ​នេះ ​អាច​នឹង​ត្រូវ​លេង​ដោយ​បិទ​ទ្វា ​ដល់​រដូវ​កាល​ក្រោយ​ទៀត​ឯ​ណោះ។ ​ការ​លេង​គ្មាន​អ្នក​គាំទ្រ​នេះ ​ធ្វើ​ឱ្យ​ក្លឹប​ទាំង​អស់​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ខ្លាំង ​ត្បិត​អី​កីឡាករ​មិន​ទទួល​ការ​កាត់​ប្រាក់​ឈ្នួល​ទេ ប៉ុន្តែ​ក្លឹប​មិន​មាន​ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ឡើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT