តារាឆ្នើម Lionel Messi និង Cristiano Ronaldo បានឆ្លងកាត់ការប្រកួតជាច្រើនរាប់មិនអស់ ហើយនៅការតតាំងពានរង្វាន់អឺរ៉ុបក៏ជើងស៊ុតទាំង ២ រូបនេះរមែងបង្កើតកំណត់ត្រាជាហូរហែដែរ។
ក្រឡេកទៅមើលស្ថិតិគ្រាប់បាល់នៃពានរង្វាន់អឺរ៉ុប UEFA គឺ Ronaldo ធ្វើបានដល់ទៅ ១៣១ គ្រាប់ ខណៈ Messi ធ្វើបាន ១១៧ គ្រាប់។ នេះរាប់គ្រាប់បាល់នៅការលេង UEFA Champions League និង UEFA Super Cup។
Messi ធ្លាប់ស៊ុតបញ្ចូលទីទល់ក្រុមទាំង ៣៦ ហើយក្នុងនោះគឺក្លឹប Arsenal ជាក្លឹបដែល Messi ជក់ស៊ុតច្រើនជាងគេ មានដល់ទៅ ៩ គ្រាប់ត្រឹមការបង្ហាញខ្លួន ៦ លើកឲ្យ Barcelona។
បើធៀបនឹង CR7 ក្លឹបគូប្រជែងដែលកីឡាករព័រទុយហ្គាល់បំប៉ោងសំណាញ់ទីបានច្រើនបំផុត គឺ Juventus ដែលជាក្លឹបបច្ចុប្បន្នផ្ទាល់តែម្តង ដោយកាលនៅ Real Madrid កីឡាករវ័យ ៣៥ ឆ្នាំរកបាន ១០ គ្រាប់ឯណោះទល់សេះបង្កង់៕
ប្រភព៖ SoccerLaduma