រាប់​ទាំង​ពាន Ligue 1 រដូវ​កាល ១៩/២០ Mbappe គ្រង​ពាន​សរុប​ចំនួន​ប៉ុន្មាន​ហើយ?

ត្រឹម​វ័យ ២១ ឆ្នាំ Kylian Mbappe បាន​បង្កើត​សមិទ្ធផល​ជោគជ័យ​ជា​ច្រើន និង​កំពុង​តាំង​នាម​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ក្នុង​លោក។ នៅ​រយៈ​ពេល​ដ៏​ខ្លី កីឡាករ​បារាំង​បាន​លើក​ពាន​ធំៗ​ជា​បន្តបន្ទាប់ មិន​ថា​តែ​ការ​លេង​ឲ្យ​ក្លឹប​និង​ជម្រើស​ជាតិ។

ថ្មីៗ​នេះ Mbappe ក៏​ទើប​តែ​ឈ្នះ​ពាន Ligue 1 នា​រដូវ​កាល ២០១៩/២០ ជាមួយ​នឹង​ក្លឹប​សេដ្ឋី Paris Saint-Germain ​ក្រោយ​មាន​ការ​ប្រកាស​រំសាយ​រដូវ​កាល​សេសសល់​ចោល។

រាប់​ទាំង​ពាន​មួយ​នេះ​ថែម​ទៀត គឺ Mbappe ឈ្នះ​ពាន​សរុប​ចំនួន ៩ លើក​ហើយ តាំង​ពី​ចាប់​ផ្តើម​អាជីព​បាល់ទាត់។ ក្នុង​នោះ​មាន​ដូច​ជាន៖

  • Euro U19 បារាំង – ២០១៦
  • Ligue – ២០១៦/១៧
  • Ligue 1 – ២០១៧/១៨
  • Coupe de La Lige – ២០១៧/១៨
  • Coupe de France – ២០១៧/១៨
  • World Cup បារាំង – ២០១៨
  • Ligue 1 – ២០១៨/១៩
  • Trophee des Champions – ២០១៩
  • Ligue 1 – ២០១៩/២០៕

#មិនរាប់ពានបុគ្គលទេ

ប្រភព៖ BR/Football

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT