Arnold ​ចង់​ឱ្យ Sancho ​ចោល Man Utd ​មក​ចូល​ក្រុម Liverpool ​វិញ​

​ខ្សែ​ការពារ Trent Alexander-Arnold ចង់​ឱ្យ​កីឡាករ Sancho ​មក​ចូល​រួម​ជាមួយ​ក្រុម Liverpool ​របស់​ខ្លួន​វិញ ​ដើម្បី​បាន​លេង​ជាមួយ​គ្នា ​ដូច​នៅ​ជម្រើស​ជាតិ​អង់គ្លេស។

Sancho ​ជា​កីឡាករ​កំពុង​ឡើង​ជើង ​ហើយ​ត្រូវ​បាន​ក្លឹប​នៅ​អង់គ្លេស​ជា​ច្រើន​កំពុង​ដេញ​ថ្លៃ​យក។ ក្នុង​នោះ Manchester United ​ហាក់​ដូចជា​មាន​ភាគរយ​ច្រើន​ជាង​គេ ​ព្រោះ​ពួកគេ​ហាន​ផ្ដល់​តម្លៃ​ខ្លួន​ខ្ពស់​ជាង​ក្លឹប​ដទៃ​ទៀត​ដែល​ជា​គូ​ប្រជែង​ដូចជា Liverpool ​និង Chelsea ​ជា​ដើម។ ​

តែ​បើ​តាម​ Trent Alexander-Arnold ​វិញ ​បាន​បញ្ជាក់​ថា​រូបគេ​កំពុង​បញ្ចុះបញ្ចូល​ឱ្យ​មិត្ត​រួម​សញ្ជាតិ​នេះ ​មក​លេង​នៅ Anfield ​វិញ។ ​ខ្សែ​ការពារ​ឆ្នើម​របស់​ហង្ស​ក្រហម ​បាន​ហៅ Sancho ​ថា​ជា​កីឡាករ​មាន​ទេពកោសល្យ​ល្អ។ ​ប្រសិន​បើ​រូបគេ​មក​លេង​នៅ Liverpool ​នោះ​នឹង​កាន់​តែ​ជួយ​ឱ្យ​ក្រុម​នេះ​ល្អ​ឡើង​មួយ​កម្រិត​ទៀត៕ប្រភព Dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT