លោក Jose Mourinho បានបញ្ជាក់ថាខ្សែប្រយុទ្ធ Harry Kane បានជាសះស្បើយពេញលេញពីការវះកាត់របួសសរសៃពួរហើយ ក្រោយពីសម្រាកជាច្រើនសប្ដាហ៍មកនេះ។
Kane ជាខ្សែប្រយុទ្ធសំខាន់សម្រាប់ក្រុម Spurs ប៉ុន្តែរូបគេបានរបួស ខកខានជួយក្រុមជាយូរមកហើយ។ របួសកីឡាករសំខាន់ម្នាក់នេះ បានធ្វើឱ្យក្រុមលោក Jose Mourinho ពិបាកជាខ្លាំង ក្នុងការប្រកួតប្រជែងជាមួយក្រុមដទៃ ព្រោះថាលោកមិនមានកីឡាករបម្រុងគ្រប់គ្រាន់ដែលមានសមត្ថភាពអាចជំនួសតំណែងរបស់ Kane បានឡើយ។
តែក្រោយពីសម្រាកព្យាបាលជាច្រើនសប្ដាហ៍មក ពេលនេះមានដំណឹងថាខ្សែប្រយុទ្ធអង់គ្លេសបានជាសះស្បើយហើយ។ ប្រសិនបើលីគអង់គ្លេស បើកនៅខែមិថុនាខាងមុខមែន នោះរូបគេអាចនឹងបានលេងជួយក្រុម Spurs វិញជាក់ជាមិនខាន៕ប្រភព Bbc