ខ្សែបម្រើ Ivan Rakitic ចង់ឱ្យការប្រកួតបាល់ទាត់ត្រលប់មកវិញឆាប់ៗនេះ ទោះប្រឈមខ្លាំងនឹងឆ្លងមេរោគ Covid-19 ក៏ខ្លួនចង់លេងដែរ។
លីគអេស្ប៉ាញបានបិទតាំងពីខែមីនាមក ដោយសារតែផ្ទុះមេរោគ Covid-19 ខ្លាំង។ យ៉ាងណាមិញនៅពេលនេះមានដំណឹងមកថាក្រុមទាំង អស់ចាប់ផ្ដើមហៅកីឡាករដើម្បីត្រៀមចូលហាត់វិញហើយ ក្រោយពីទទួលបានភ្លៀងខៀវពីរាជរដ្ឋាភិបាល។
ក្នុងនោះដែរ Rakitic ខ្សែបម្រើរបស់ក្រុម FC Barcelona បាននិយាយពីអារម្មណ៍ផ្ទាល់ខ្លួនរបស់គេថា៖
“អំឡុងពេលនេះ ខ្ញុំពិតជានឹកគ្រប់សកម្មភាពទាំងអស់។ ខ្ញុំនឹកពេលវេលាជូនកូនទៅរៀន នឹកការចេញទៅក្រៅទិញឥវ៉ាន់ និងការហ្វឹកហាត់ជាមួយក្រុម។ ខ្ញុំពិតជាចង់ឱ្យបាល់ទាត់ត្រលប់មកវិញណាស់។ ខ្ញុំចង់លេងបាល់ទាត់វិញ ខ្ញុំយល់ព្រមក្នុងការប្រឈមជាមួយគ្រោះថ្នាក់”៕ប្រភព Marca