ក្រុម PSG បានក្លាយជាជើងឯកលីគកំពូលបារាំងជាផ្លូវការ ក្រោយពីថ្នាក់ដឹកនាំបានប្រកាសរំសាយការប្រកួតដែលនៅសល់ចោលទាំង អស់នារដូវកាលនេះ។
ក្រុម PSG នៅចំណាត់ថ្នាក់លេខ១ក្នុងតារាង ដោយមាន១២និងសល់១ប្រកួតក្នុងដៃទៀត។ ស្របពេលរដ្ឋាភិបាលបានប្រកាសផ្អាកការប្រកួតកីឡាទាំងអស់ លីគ Ligue1 ក៏សម្រេចរំសាយចោលតែម្ដងទៅ ហើយជ្រើសរើសយកក្រុមកំពូលតារាងជាជើងឯក មិនគិតប្រកួតនៅសល់ទៀតនោះទេ។
តែទោះជាបានជើងឯកមែន ប៉ុន្តែក្រុម PSG នឹងខាតបង់ប្រាក់ជាច្រើន ដោយសារតែវិបត្តិ Covid-19 នេះ។ ពួកគេខកខានការប្រកួតជាច្រើន ខណៈដែលតម្លៃពលកម្មរបស់កីឡាករនៅបើកពេញដដែល៕ប្រភ bbc