Deschamps ​ក្លាយ​ជា​មនុស្ស​ទី​៣ ​អាច​លើក​ពាន World Cup ​ទាំង​កីឡាករ​និង​ជា​គ្រូ​បង្វឹក

Didier Deschamps ​ជា​គ្រូ​បង្វឹក​ដែល​ដឹក​នាំ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង ​លើក​ពាន World Cup 2018 ​នៅ​ប្រទេស​រុស្ស៊ី ​បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម​ក្រូអាត ៤-២ ​នៅ​យប់មិញ​នេះ។

ជ័យជម្នះ​ជួយ​ក្រុម​លើក​ពាន​នេះ បាន​ធ្វើ​ឱ្យ​លោក Deschamps ​ក្លាយ​ជា​មនុស្ស​ទី​៣​ហើយ ​​ដែល​បាន​លើក​ពាន World Cup ​តាំង​ពី​នៅ​លេង​ជា​កីឡាករ​បាល់ទាត់ ​រហូត​ដល់​ដឹក​នាំ​ប្រទេស​លើក​ពាន​នេះ​ទៀត។ ​មនុស្ស​២​នាក់​ផ្សេង​ទៀត ដែល​ធ្វើ​បាន​ដែរ​នោះ គឺ Mario Zagallo ​ជន​ជាតិ​ប្រេស៊ីល ​លើក​ពាន World Cup ​បាន​២​ដង​ជា​កីឡាករ ​និង​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​លើក​ពាន​ម្ដង​ ទៀត​ជា​គ្រូ​បង្វឹក​ ​និង​ Franz Beckenbauer ​ជន​ជាតិ​អាល្លឺម៉ង់ ​ក៏​សុទ្ធ​តែ​ធ្វើ​ដូច្នេះ​បាន​ដូច​គ្នា។

សម្រាប់​លោក Deschamps ​បាន​លើក​ពានWorld Cup ​នៅ​ឆ្នាំ ១៩៩៨ ​ដោយ​គ្រា​នោះ លោក​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​បារាំង​តែ​ម្ដង។ ឆ្លង​កាត់​២០​ឆ្នាំ​កន្លង​ទៅ ​បុរស​វ័យ​៤៩​ឆ្នាំ​រូប​នេះ ​បាន​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​បារាំង​ឱ្យ​លើក​ពាន World Cup ​នេះ​ម្ដង​ទៀត​លើ​ទឹក​ដី​រុស្ស៊ី៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT