តាមរបាយការណ៍ពី Mundo Deportivo បានចុះផ្សាយ កីឡាករ Philippe Coutinho នឹងនៅតែបន្តឈរជើងជាមួយក្លឹបអាណាព្យាបាល Barcelona ប្រសិនណាគ្មានក្លឹបណាមួយហ៊ានផ្តល់សំណើតម្លៃខ្លួន ១០០ លានអឺរ៉ូទេនោះ។
កីឡាករវ័យ ២៧ ឆ្នាំត្រៀមនឹងផុតកុងត្រាខ្ចីជើងជាមួយ Bayern នាចុងរដូវកាលនេះ ហើយប្រសិនក្លឹបអាល្លឺម៉ង់មិនហ៊ានចាយលុយធំ នោះរូបគេនឹងត្រូវវិលមកកាន់ទឹកដី Camp Nou វិញហើយ។
ខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីលហាក់បង្ហាញទម្រង់លេងមិនសូវល្អទាល់តែសោះ ដែលក្រោយពីចេញពី Liverpool រូបគេទើបរកបាន ១៣ គ្រាប់ប៉ុណ្ណោះនៅចំណោម ៥២ ប្រកួតឲ្យ Barcelona។
ធ្លាប់មានដំណឹងល្ហៀងៗថាក្លឹបអង់គ្លេសចង់បាន Coutinho វិលទៅវិញដូចគ្នា ប៉ុន្តែការសម្រេចគឺស៊ីសងលើតម្លៃចរចាយ៉ាងហោចណាស់ ១០០ លានអឺរ៉ូ៕ ប្រភព៖ AF