កីឡាករ ៦ រូប ដែល Ronaldo ធ្លាប់​ចុច​ឈ្មោះ​ចំៗ ថា​អាច​ស្នង​ភាព​ជោគជ័យ​លោក​ទៅ​ថ្ងៃ​មុខ

Cristiano Ronaldo ជា​តារា​ឆ្នើម​បាល់ទាត់​មួយ​រូប ដែល​ទទួល​បាន​ជោគជ័យ​ក្រាស់ក្រែល​នៅ​រយៈ​ពេល​ជាង ១០ ឆ្នាំ​ចុង​ក្រោយ​នេះ។ មក​ទល់​បច្ចុប្បន្ន​ CR7 មាន​វ័យ ៣៥ ឆ្នាំ ហើយ​លោក​ក៏​ធ្លាប់​បង្ហើប​ពី​ភាព​ជឿជាក់​លើ​ជើង​ក្រោយ ៦ រូប​ដែល​អាច​ស្នង​ភាព​ជោគជ័យ​បន្ត​ពី​លោក។

ម្ចាស់​ពាន Ballon d’Or ៥ សម័យ​កាល​ធ្លាប់​បាន​និយាយ ពី​ឈ្មោះ​កីឡាករ​ដែល​រំពឹង​អាច​ស្នង​តំណែង​ពី​លោក​ដូច្នោះ​ថា៖ “វា​ជា​សំណួរ​ដ៏​ល្អ​មួយ ដោយ​ខ្ញុំ​បាន​មើល​ឃើញ​បុគ្គល​មាន​ឥទ្ធិពល​ដូច​ជា Asensio, Mbappe, Neymar, Dembele, Hazard និង Rashford ក៏​ដូច​ជា​កីឡាករ​ដទៃ​ទៀត​យ៉ាង​ហោច​ណាស់​ក៏ ១០ រូប​នោះ​ដែរ”។ ជា​កិច្ច​សម្ភាសន៍​ជាមួយ Daily Mail។

ក្រឡេក​មក​មើល​ស្ថានភាព​បច្ចុប្បន្ន​ក្នុង​ចំណោម​ឈ្មោះ​កីឡាករ​ដែល Ronaldo បាន​ចុច​ឈ្មោះ គឺ​មាន​តែ Mbappe, Neymar និង Rashford ប៉ុណ្ណោះ ដែល​ហាក់​មាន​ភាព​លេចធ្លោ​ជាង​គេ។ ខណៈ​ដែល​ Asensio និង Dembele គឺ​រង​របួស​ញាំញី​ឥត​ឈប់ រី​ឯ Hazard ក្រោយ​ផ្លាស់​មក Real អនាគត​របស់​គេ​ហាក់​មិន​នឹងន​ទាល់​តែ​សោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT