ស្រករ ១៧/១៨ ឆ្នាំ Robinson ថា​កូន​ហង្ស​រូប​នេះ ជា​យុវជន​ល្អ​ដាច់​គេ​ក្នុង​លោក

នៅ​ក្លឹប​ធំៗ​ជា​ច្រើន​ក្នុង​តំបន់​អឺរ៉ុប ប្រាកដ​ជា​កំពុង​ស្វះស្វែង​ក្នុង​ការ​នាំ​យក​កីឡាករ​ជើង​ក្រោយ​ណា​មួយ ដែល​គិត​ថា​អាច​មាន​ទេពកោសល្យ​ល្អ និង​ស្ថិតស្ថេរ​ទៅ​ថ្ងៃ​មុខ។ ប៉ុន្តែ​សម្រាប់ Liverpool ត្រូវ​បាន​អតីត​អ្នកចាំទី​លោក Paul Robinson បាន​ចង្អុល​តម្រុយ​ល្អ សម្រាប់​យុវជន​មួយ​រូប​រួច​ទៅ​ហើយ។​

ប្រាប់ Football Insider អតីត​កីឡាករ​អង់គ្លេស បាន​បង្ហាញ​ការ​ចាប់ចិត្ត​លើ​យុវជន Harvey Elliott របស់​ក្លឹប​ហង្ស​ក្រហម Liverpool នាម​ជា​កីឡាករ​ដែល​ល្អ​ដាច់​គេ​បើ​ធៀប​នឹង​អ្នក​ឯ​ទៀត​ស្ថិត​ក្នុង​អាយុ​ស្រករៗ​គ្នា​នេះ។

Ronbinson និយាយ៖ “ខ្ញុំ​មើល​ទាន់​មើល​ឃើញ​អ្នក​លើស​គេ [Elliott] ​នោះ​ទេ ដោយ​នៅ​វ័យ ១៧ ឆ្នាំ គេ​ពិត​ជា​ធ្វើ​បាន​ល្អ​បំផុត​ហើយ ដោយ​ប្រលូក​ក្នុង​ឈុត​របស់ Liverpool មិន​មែន​ជា​រឿង​ងាយ​ឡើយ ហើយ​បើ​យើង​មើល​ទៅ​គុណភាព​កីឡាករ​ឯ​ទៀត​ក្នុង​ក្រុម​ទាំង​មូល​គឺ​សុទ្ធ​ជា​លំដាប់​ជើង​ឯក​ក្នុង​ក្រុម​ដែល​ឈ្នះ​ពាន​រង្វាន់​អឺរ៉ុប”។

បញ្ជាក់​ថា​យុវជន​សញ្ជាតិ​អង់គ្លេស គឺ​ជា​កីឡាករ​នៅ​លីគ​លំដាប់​ពីរ​របស់​ហង្ស​ទេ តែ​រូប​គេ​ក៏​ធ្លាប់​មាន​ឈ្មោះ​លេង​នៅ​ពាន​រង្វាន់​មួយ​ចំនួន​ឲ្យ​ Liverpool ដូច​ជា FA Cup, EFL Cup និង Premier League ជា​ដើម​ផង​ដែរ៕

ប្រភព៖ Soccerladuma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT