Onana ​ចង់​ចេញ​ពី Ajax ​ដើម្បី​ស្វែង​រក​ក្លឹប​ថ្មី​លេង​ហើយ​

​អ្នក​ចាំទី Andre Onana ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ផ្លាស់​ចេញ​ពី​ក្រុម Ajax ​ក្រោយ​ចំណាយ​ពេល​៥​ឆ្នាំ​នៅ​ក្លឹប​ហុល្លង់​មួយ​នេះ​។

​កីឡាករ​វ័យ​២៤​ឆ្នាំ​បាន​និយាយ​ថា​៖ “ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​ណាស់​ជាមួយ​ក្រុម Ajax ​កន្លែង​ដែល​ខ្ញុំ​សប្បាយ​ចិត្ត​បំផុត​ប៉ុន្មាន​ឆ្នាំ​មក​នេះ។ ​ខ្ញុំ​បាន​ចំណាយ​៥​ឆ្នាំ​ដ៏​រីករាយ​នៅ​ទី​នេះ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​គិត​ថា​វា​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​ស្វែង​រក​បទ​ពិសោធ​ថ្មី​ហើយ។ ខ្ញុំ​មាន​មហិច្ឆតា​សំខាន់​មួយ​ដើម្បី​ឈ្នះ​ពាន​រង្វាន់”។

​FC Barcelona ​គឺ​ជា​ក្រុម​ទី​មួយ​ដែល​មាន​ភាគរយ​ច្រើន​ជាង​គេ​ក្នុង​ការ​នាំ​យក​អ្នក​ចាំទី​ខាង​លើ​ទៅ​លេង​នៅ​រដូវ​កាល​ក្រោយ។ ​តែ​ប្រសិន​បើ​ក្រុម​អ្នក​មាន​បុណ្យ​ចង់​បាន ​ពួកគេ​ក៏​ត្រូវ​ចំណាយ​ច្រើន​ដែរ​លើ​តម្លៃ​ខ្លួន​របស់ Onana ​នេះ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT