Pochettino សង្ឃឹម​មុន​ស្លាប់ អាច​ទៅ​ដឹក​នាំ​ក្រុម Spurs ​ម្ដង​ទៀត ​និង​ឈ្នះ​ពាន​

​លោក Pochettino ​បាន​និយាយ​ថា​ទៅ​ថ្ងៃ​មុខ សង្ឃឹម​អាច​ទៅ​ដឹក​នាំ​ក្រុម Spurs ​បាន​ម្ដង​ទៀត ដើម្បី​សម្រេច​គោលដៅ​លើក​ពាន​រង្វាន់​ជាមួយ​ក្លឹប​មួយ​នេះ។

លោក Pochettino ​ត្រូវ​បាន​ក្រុម Spurs ​បណ្ដេញ​ចេញ​កាល​ពី​ពេល​កន្លង​ទៅ ​ដោយ​យក​លោក Jose Mourinho ​មក​ជំនួស​វិញ។ ​អ្នក​ចាត់ការ​សញ្ជាតិ​អាហ្សង់ទីន​នេះ ​រដូវ​កាល​មុន​ធ្វើ​បាន​យ៉ាង​ល្អ ដោយ​អាច​ជួយ​ក្រុម​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​ប៉ុន្តែ​ចាញ់​ក្រុម Liverpool ​មិន​អាច​លើក​ពាន​រង្វាន់​បាន​ទេ។

​យ៉ាងណាមិញ​នៅ​ពេល​នេះ ​លោក Pochettino ​បាន​និយាយ​ថា​ប្រសិន​បើ​មាន​ឱកាស​មុន​ពេល​ស្លាប់ ដោយ​ចង់​ទៅ​ដឹក​នាំ​ក្រុម Spurs ​ម្ដង​ទៀត។ ​ក្នុង​ចិត្ត​របស់​លោក ​នៅ​តែ​មាន​ក្លឹប​មួយ​នេះ​ដដែល ​ហើយ​ចង់​ដឹក​នាំ​ឱ្យ​បាន​លើក​ពាន ដើម្បី​បញ្ចប់​គោលដៅ​ក្នុង​អាជីព​របស់​ខ្លួន៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT