ការប្រកួតពានរង្វាន់អឺរ៉ុប UEFA Champions League បានរសាត់ឆ្ងាយពីអ្នកគាំទ្រអស់រយៈពេលជាង ១ ខែកន្លះរួចទៅហើយ ខណៈឯការវិលត្រលប់ពេលណានោះក៏មិនទាន់អាចសម្រេចច្បាស់ការនាពេលនេះទៀត។
ក្រឡេកទៅមើលជ្រុងមួយទាក់ទងនឹងការរកគ្រាប់បាល់ច្រើនបំផុតរបស់ក្លឹប នារដូវកាលទោល UCL គឺមានក្លឹប ៣ នេះ អាចធ្វើបានច្រើនដាច់គេ។ ក្នុងនោះមានដូចជា៖
- Liverpool រដូវកាល ១៧/១៨ រកបាន ៤៧ គ្រាប់
- Barcelona រដូវកាល ១៩៩៩/០០ រកបាន ៤៥ គ្រាប់
- Real Madrid រដូវកាល ២០១៣/១៤ រកបាន ៤១ គ្រាប់ (ឈ្នះពាន)៕
ប្រភព៖ BR/Football