កីឡាករ Paulo Dybala នៅតែបន្តតេស្តឃើញលទ្ធផលវិជ្ជមាន មានផ្ទុកជំងឺ COVID-19 ដែលនេះជាលទ្ធផលធ្វើតេស្តលើកទី ៤ ហើយក្នុងរយៈពេល ៦ សប្តាហ៍ក្រោយពីការឆ្លង។ នេះបើតាម Mirror បានចុះផ្សាយ។
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន បានរកឃើញថាមានផ្ទុក COVID-19 ជាមួយនឹងមិត្តស្រី Oriana Sabatini កាលពីថ្ងៃទី ២១ មិនា។ ជានិច្ចកាល Dybala តែងតែអាប់ដែតប្រាប់ពីស្ថានភាពសុខភាពខ្លួន ថាមានការលំបាកដកដង្ហើម និងប៉ះពាល់ដល់ការហ្វឹកហាត់នៅឯផ្ទះ ហើយរយៈពេលចុងក្រោយលោកថាហាក់មានភាពល្អប្រសើរច្រើន តែនៅមិនអាចបញ្ចប់វីរុសមួយនេះចេញពីខ្លួនបាននៅឡើយ។
បញ្ជាក់ថាការកោះហៅកីឡាករទាំងអស់ឲ្យមកហ្វឹកហាត់ឡើងវិញ នៅ Serie A នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ឧសភាសប្តាហ៍ក្រោយ ដែលនេះក៏ជាការលំបាកមួយសម្រាប់ Dybala ប្រហែលមិនអាចចូលហ្វឹកហាត់នឹងគេ ប្រសិនខ្លួនមិនទាន់ជាសះស្បើយ៕
ប្រភព៖ Mirror