បូក​ដក​ចុះ​ឡើង ៣ ឆ្នាំ​មក​នេះ មួយ​ប្រកួតៗ PSG ត្រូវ​ចាយ​លើ Neymar ជាង ១,៥ លាន​ដុល្លារ

កីឡាករ Neymar Jr បាន​មក​ចូលរួម​នៅ​ក្លឹប PSG កាល​ពី​ឆ្នាំ ២០១៧ លើ​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា ២២២ លាន​អឺរ៉ូ។ ចំពោះ​ថ្លៃ​ពលកម្ម​ក្លឹប​សេដ្ឋី​បារាំង​បាន​ព្រមព្រៀង​ផ្តល់​ជូន​ប្រមាណ ៣៧ លាន​អឺរ៉ូ/រដូវ​កាល​សម្រាប់​កីឡាករ​សញ្ជាតិ​ប្រេស៊ីល។

សរុប​មក​រាប់​តាំង​ពី​ Neymar មក​ដល់​ទល់​ពេល​នេះ PSG មាន​ប្រកួត​សរុប​ចំនួន ១៥៥ ប្រកួត ប៉ុន្តែ​វត្តមាន​ដែល​ខ្សែ​ប្រយុទ្ធ​វ័យ ២៨ ឆ្នាំ​បង្ហាញ​ខ្លួន​លើ​ទីលាន មាន​ត្រឹម​តែ ៨០ លើក​ប៉ុណ្ណោះ។

រី​ឯ​ការ​ចំណាយ​សរុប​កន្លង​មក​លើ​ថ្លៃ​ពលកម្ម Neymar ក៏​ក្លឹប​ចាយ​អស់ ១១១ លាន​អឺរ៉ូ​រួច​ទៅ​ហើយ ពោល​មាន​ន័យ​ថា​ ១ ប្រកួត​ស៊ី​ថ្លៃ ១,៤ លាន​អឺរ៉ូ ឬ​ជាង ១,៥ លាន​ដុល្លារ​អាមេរិក​ឯ​ណោះ។

រំឭក​ថា​ដោយសារ​បញ្ហា​របួស​ញាំញី គឺ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ Neymar ត្រូវ​ខកខាន​ប្រកួត​ច្រើន ហើយ​សុទ្ធ​សឹង​ប្រកួត​ធំៗ​ដូច​ជា​ប៉ះ Real Madrid និង Man Utd ជា​ដើម។ មុន​ World Cup ២០១៨ កីឡាករ​ប្រេស៊ីល​អវត្តមាន​រយៈ ពេល ១០០ ​ថ្ងៃ​ឯ​ណោះ​ជាមួយ PSG និង​បាន​លេង​ត្រឹម ៣០ ប្រកួត​នៃ ៥៦ ប្រកួត​សរុប​នា​រដូវ​កាល ១៧/១៨៕

ប្រភព៖ AF

  • បូក​ដក​ចុះ​ឡើង ៣ ឆ្នាំ​មក​នេះ មួយ​ប្រកួតៗ PSG ត្រូវ​ចាយ​លើ Neymar ជាង ១,៥ លាន​ដុល្លារ