ជុំវិញចចាមអារ៉ាមនៃការចាកចេញរបស់ Pihlippe Coutinho អាចនឹងធ្វើឲ្យទីផ្សារដោះដូរនាពេលបន្ទាប់នឹងផ្ទុះខ្លាំង ប្រសិន Barcelona ព្រមក្នុងការលក់រូបគេចេញមែននោះ។
យ៉ាងណាមិញតាមរបាយការណ៍ពី The Athletic បានចុះផ្សាយ សម្រាប់ Messi ដែលជាអ្នកផ្តល់យោបល់ដល់សំខាន់មួយ រួមទាំងមិត្តរួមក្រុមភាគច្រើនគឺជំរុញឲ្យ Barcelona គួរលក់ចេញយុវជន Ousmane Dembele ចេញពីក្លឹប ជាជាងការលក់ Philippe Coutinho។
ផែនការណ៍លក់នេះ ឆ្លើយតបទៅនឹងតម្រូវការក្នុងការប្រមូលថវិកាដើម្បីចរចាយក Neymar ចេញពី Paris Saint-Germain និងត្រលប់មកកាន់ Camp Nou វិញ។
រំឭកថាទាំង Coutinho និង Dembele សុទ្ធសឹងជួបបញ្ហាដូចគ្នានៅអ្នកមានបុណ្យ ដោយកីឡាករប្រេស៊ីលមិនអាចបង្ហាញទម្រង់លេងល្អ ខណៈកីឡាករបារាំងជួបរបួសញាំញីច្រើន៕ ប្រភព៖ SoccerLaduma